ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែខ្លាំងឡើង! ខណៈទាហានអាមេរិកជាង១ពាន់នាក់ ចល័តចូលទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការធ្វើបាតុកម្មហិង្សាជាច្រើនកន្លែង

ចែករំលែក៖

អន្តរជាតិ៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Rath Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារទី២ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងយោធាសកម្មត្រូវចល័តឱ្យទៅឈរជើងនៅតាមតំបន់ ប៉ុន្តែមិនមែននៅកណ្តាលក្រុងវ៉ាស៊ីនតោនផ្ទាល់នោះទេ។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនរូបនេះ បានបញ្ជាក់ថា កងកម្លាំងយោធាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ប៉ុន្តែ «មិនបានចូលរួមក្នុងការគាំទ្រការពារដល់ប្រតិបត្តិការរបស់អាជ្ញាធរស៊ីវិលទេ» ដោយពួកគេបានចល័តកងទាហានអាមេរិកប្រមាណ ,៦០០នាក់ ចូលក្នុងតំបន់វ៉ាស៊ីនតោនបន្ទាប់ពីមានការធ្វើបាតុកម្មហិង្សាជាច្រើនកន្លែងនៅក្នុងទីក្រុង។

ដោយឡែក ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បាននិយាយកាលពីថ្ងៃច័ន្ទថាអង្គភាពនានានឹងត្រូវចល័តទៅតំបន់វ៉ាស៊ីនតោន ហើយកងទ័ពទាំងនោះរួមមានកងរាជអាវុធហត្ថ និងអ្នកដែលមានសមត្ថភាពវិស្វកម្ម រួមជាមួយកងវរសេនាតូចថ្មើរជើង៕

ដោយ៖ស តារា


ចែករំលែក៖