ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីព្រោះរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ភ្លើងស្តុបថ្មីនឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ។នៅ ក្នុងរយៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងអាជ្ញាធរ នឹងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើររហូតដល់ពេលបញ្ចប់ នៃការដំឡើងភ្លើងស្ដុបថ្មីរួចរាល់នោះផងដែរ៕ ដោយ៖សំរិត