ភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាននិយាយតាម រយៈបណ្តាញ សង្គម Facebook ថា ៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកមិនអាចបង្រៀននរណាម្នាក់អំពីការឃ្លាំមើល សិទ្ធិមនុស្សនៅពេលមានអំពើឃោរឃៅ ដែលបានប្រព្រឹត្តដោយប៉ូលិសប្រឆាំងនឹងអ្នកកាសែតនៅក្នុងការតវ៉ាដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅសហរដ្ឋអាមេរិកនោះទេ។
លោកស្រីបានគូសបញ្ជាក់ថា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកមានការប្រជុំមួយ ជាមួយអ្នករស់រានមានជីវិតនៅទីលាន Tiananmen ដែលធ្វើឡើងកាលពីថ្ងៃពុធ។
លោកស្រី Zakharova បានសួរថា «ចេញពីបង្អួចនៃក្រសួងការបរទេសនៅទីក្រុងវ៉ាស៊ីនតោន អ្នកអាចមើលឃើញការ សម្លាប់រង្គាលដែលបានលាតត្រដាងឡើងរវាងមន្រ្តីប៉ូលិស និងក្រុមអ្នកតវ៉ា តើមានអ្វីដែលត្រូវនិយាយអំពីការរស់រានមាន ជីវិតនៅទីលាននោះ ទោះជាយ៉ាងណា ការលាក់ពុតអន្តរជាតិនៅតែជារឿងមួយធំមួយ។ ខ្ញុំឆ្ងល់ថា តើគាត់ [Pompeo] នឹងនិយាយប្រាប់អំពីអ្វីទីកាន់ភ្ញៀវរបស់គាត់អំពីសមិទ្ធិផលរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យការពារសិទ្ធិមនុស្ស?»។
អ្នកការទូតរូបនេះបានគូសបញ្ជាក់ថា ពេលនេះ សហរដ្ឋអាមេរិកអាចត្រឹមតែអួតអំពីការប្រព្រឹត្តខុស និងឃោរឃៅ ទៅលើអ្នកសារព័ត៌មានដែលត្រូវបានគេទម្លាក់ដាក់នូវគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក នឹងបាញ់ដោយគ្រាប់កាំភ្លើងជ័រដោយមន្រ្តី ប៉ូលិស។ លោកស្រី Zakharova បានសន្និដ្ឋានថា ៖ «មានអ្វីដែលគួរមានមោទនភាព៖ អ្នកសារព័ត៌មានអាមេរិក និងបរទេស ជាង ១០០នាក់បានរងនូវការឈឺចាប់នៅចំពោះមុខប៉ូលិស»។
នៅមុននេះ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវដល់អង្គការអន្តរជាតិពាក់ព័ន្ធនានាឱ្យមានប្រតិកម្មតបទៅនឹងការ កើនឡើងនូវអំពើហិង្សារបស់ប៉ូលិសអាម៉េរិកប្រឆាំងទៅនឹងអ្នកតំណាងសារព័ត៌មាន ដែលកំពុងឈរជើងយកព័ត៌មានអំពី ការតវ៉ានៅសហរដ្ឋអាមេរិក។ ទីភ្នាក់ងារការទូតក៏បានចង្អុលបង្ហាញអំពីបញ្ហាជាប្រព័ន្ធទាក់ទងនឹងសិទ្ធិមនុស្សនៅសហរដ្ឋ អាមេរិក ដែលបង្ហាញដោយកុបកម្ម និងការតវ៉ាដែលបានផ្ទុះឡើងនៅទូទាំងប្រទេសនេះ។
អាមេរិកជាប្រទេស បង្ហាញពីបិតាប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស យុត្តិធម៍សង្គម ទីបំផុតក្នុងរដ្ឋបាល លោកដូណាល់ត្រាំ ក្លាយជាការបំពានសិទ្ធមនុស្ស ប្រកាន់ពូជសាសន៍ ពលរដ្ឋ និងអ្នកកាសែត ត្រូវក្រុមប៉ូលីស បាញ់ប្រហារ ប្រើហិង្សា ឈានដល់ អុឺរ៉ុបថ្កោលទោស ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រីអង់គ្លេស , ប្រទេសអូស្ត្រលី រុស្សុី ឱ្យប៉ូលីសបញ្ឈប់ការបាញ់ប្រហារ ប្រើហិង្សាលើពលរដ្ឋ៕ដោយ៖សិលា