ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសថៃមានចំនួន ១៧នាក់ ,កម្ពុជា រកពុំឃើញអ្នកឆ្លងថ្មីឡើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងថា៖អ្នកឆ្លងថ្មីនៅប្រទេសថៃមាន ចំនួន១៧នាក់ បន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក)​​ ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ ដោយឡែក រកពុំឃើញអ្នកឆ្លងថ្មីឡើយ
បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ២០២០ បានអោយដឹងថា៖ ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសថៃមានចំនួន ១៧នាក់,អ្នកឆ្លងសរុប ចំនួន ៣១០១នាក់, អ្នកជាសះស្បើយចំនួន ២៩៦៨នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៧៥នាក់ និងអ្នកបាត់បង់ជីវិត ៥៨នាក់។ កម្ពុជា រកពុំឃើញអ្នកឆ្លងថ្មី, អ្នកឆ្លងសរុប ១២៥នាក់ ,អ្នកជាសះស្បើយចំនួន ១២៣នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕ដោយ៖សុខ ខេមរា


ចែករំលែក៖