ប្រទេសចិន៖ សារព័ត៌មានស៊ីនហួនៅថ្ងៃទី៤ខែមិថុនា បានផ្សាយថា៖ សន្តិសុខ បានប្រើកាំបិតវាយប្រហារទៅលើកុមារ សិស្សសាលាមត្តេយ្យបណ្តាលឲ្យរបួសដល់ទៅ៣៩នាក់ ក្នុងនោះមាន៣នាក់ស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ហេតុការណ៍ខាងលើកើតឡើងនៅសាលាមត្តេយ្យ ស្ថិតនៅតំបន់ Cangwu ភាគខាងត្បូង ប្រទេសចិន កាលពីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ៖ មូលហេតុសន្តិសុខប្រើកាំបិតចាក់ប្រហារនោះ គេនៅមិនទាន់ដឹងឡើយ។ ករណីវាយប្រហារបែបនេះ បានស្ងប់ស្ងាត់ រយៈពេលជាយូរមកហើយ ។
មន្ត្រីរដ្ឋបាលក្នុងតំបន់ Cangwu ខេត្ត Guangxi បានបញ្ជាក់ថា ៖ សិស្សចំនួន៣៧នាក់ និងមនុស្សវ័យជំទង់២នាក់ បានរងរបួសដោយសារការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយចិន បានបញ្ជាក់ថា ៖ជនវាយប្រហារជាសន្តិសុខយាម នៅក្នុងសាលានោះផងដែរ ឈ្មោះ លី ។ ជនសង្ស័យត្រូវចាប់ឃាត់ខ្លួន ខណៈការស៊ើបអង្កេតកំពុងបន្ត ។
ចំណែកបណ្តាញទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ៖ មនុស្ស៤០នាក់បានរងរបួស ក្នុងនោះមានមនុស្ស៣នាក់រងរបួសធ្ងន់ រួមមាន នាយកសាលា សន្តិសុខម្នាក់ផ្សេងទៀត និងសិស្សម្នាក់ ៕ដោយ៖ធី រីណា