ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមេីលមុខឌឺដងដាក់គ្នាភាគីម្ខាងដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់ផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីមានស្នូរផ្ទុះអាវុធជាច្រើនគ្រាប់នៅកណ្តាលទីក្រុង បង្កឡើងដោយក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូមេីលមុខនិងស្រែកឌឺដងដាក់គ្នាធ្វេីឱ្យភាគីម្ខាងខឹងក៏ដកកាំភ្លេីងខ្លីបាញ់រះរួចហេីយក៏គេចខ្លួនបាត់​ រីឯភាគីម្ខាងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៤ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចមុខវិទ្យាល័យចតុមុខ​ តាមមហាវិថីព្រះនរោត្តម​  សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យ​ ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់​ជិះម៉ូតូ២គ្រឿង​តាមបណ្តោយមហាវិថិីព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ទិញអីបរិភោគ ភ្លាមនោះស្រាប់តែមានភាគីម្ខាងទៀតមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកតាមបណ្តោយមហាវិថីព្រះនរោត្តម​ដែរ ក្នុងទិសដៅពីជេីងទៅត្បូង​ ។ 

សាក្សីបន្តថា​ បន្ទាប់មកភាគីទាំងសងខាងបានក្រឡេកមេីលមុខគ្នា​ ហេីយភាគីដែលមានគ្នា៤នាក់ក៏បានស្រែកថា​ មេីលមុខអីអ្ហា៎ ចង់មានរឿងមែន?   ភ្លាមនោះភាគីដែលមានគ្នា៣នាក់ក៏បកម៉ូតូមកវិញ​ តែត្រូវភាគីខាងមានគ្នា៤នាក់ទាញដុំថ្មគប់​ ទេីបធ្វេីឱ្យភាគីម្ខាងទៀតដកកាំភ្លេីងខ្លីបាញ់រះជាច្រេីនគ្រាប់តែមិនមានរងរបួសអ្នកណានោះទេរួចហេីយក៏គេចខ្លួនបាត់អស់ទៅ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ឃាត់ខ្លួនភាគីម្ខាងយកទៅសួរនាំនិងរកឃេីញសំបកគ្រាប់ចំនួន៣គ្រាប់ទៀតផង៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖