ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រីបីនាក់ស្លាប់គរលើគ្នាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ចែករំលែក៖

ខេត្តក្រចេះ៖ មនុស្សប្រុសស្រី៣នាក់បានដេកស្លាប់រដូករណែលគរលើគ្នាយ៉ាងអាណោចអាធ័មបំផុតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយលើដងផ្លូវជាតិលេខ៧៦ ត្រូវបានគេប្រទះឃើញនិងមិនទាន់ដឹងពីមូលហេតុនៃការបង្កឡើងនិងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ 

ហេតុការណ៍ប្រទះឃើញមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ស្លាប់គរលើគ្នារដូករណែលនោះនៅវេលាម៉ោង​៧ៈ២០  នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ស្ថិតនៅភូមិទួលតាឡី ឃុំខ្សឹមស្រុកស្នួល ខេត្តក្រចេះ។

ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នោះគេឃើញមានម៉ូតូមួយគ្រឿងមានអ្នកជិះរួមគ្នា ចំនួន០៣នាក់ក្នុងនោះមានស្រី២នាក់ប្រុសម្នាក់ស្លាប់គរលើគ្នាហើយត្រូវបានអ្នកភូមិនាំគ្នាលើកសែងសាកសពយកទៅតំកល់នៅវត្តធម្មយុត្តិហៅវត្តសេះស ស្រុកស្នួលដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ 

ក្នុងហេតុការណ៍ខាងលើមិនទាន់ដឹងអំពីមូលហេតុនិងរកឃើញសាច់ញាតិនៅឡើយទេគឺដឹងត្រឹមថាម៉ូតូនិងសាកសព០៣នាក់បានដេកស្លាប់គរលើគ្នានៅលើផ្លូវជាតិលេខ៧៦យ៉ាងអាណោចអាធ័មស្ថិតក្នុងភូមិឃុំកើតហេតុខាងលើប៉ុណ្ណោះ៕ដោយ៖​ ជីវ័ន្ត


ចែករំលែក៖