តម្លៃខ្លួនរបស់កីឡាករសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ត្រូវបានក្លឹបបិសាចក្រហម Man Utd ផ្ដល់ចំនួន៧១លានផោន ដើម្បីយកគេទៅទឹកដី Old Trafford ប៉ុន្តែក្លឹប Napoli ចង់បានរហូតដល់៨៩លានផោនប្រសិនបើក្លឹបមួយនេះចង់បាន។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃសុក្រនេះ ។
តម្លៃខ្លួនរបស់ខ្សែការពារកណ្ដាលវ័យ២៨ឆ្នាំ Koulibaly បានធ្លាក់ចុះ បើធៀបកាលពីរដូវក្ដៅមុន កីឡាកររូបនេះមានតម្លៃរហូតដល់ ១០៧លានផោន។ ចំណែកដំណឹងចាកចេញរបស់កីឡាកររូបនេះពីNapoliគឺឮជាយូរមកហើយ ប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយ ។
ការចាកចេញពី Napoli អាចនឹងកើតឡើងឆាប់ៗប្រសិនបើក្លឹបអុីតាលីមួយនេះមិនមានកៅអីទៅលេង Champions League ហើយគេអាចទៅចូលរួមជាមួយក្លឹប Juventus, Lazio, Inter Milan និង Atalantaបើសិនជាត្រូវថ្លៃគ្នា ។
មានក្លឹបយក្ស២ដែលចង់បានកីឡាកររូបនេះក្រៅពីក្លឹបបិសាចក្រហម Manchester United គឺក្លឹបអតីតម្ចាស់ជើងឯក Champions Leagueហង្សក្រហម Liverpool និងក្រុមជើងឯកលីគកំពូលបារាំង PSG ដែលអាចនឹងចរចាយកកីឡាករមាឌធំរូបនេះនៅរដូវក្ដៅខាងមុខ ៕ដោយ៖ភារៈ