ភ្នំពេញ៖ នៅព្រឹកថ្ងៃ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២០នេះព្រះករុណាជាអម្ចាស់ជីវិត លើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖សិលា