ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីតឺន្នីសវ័យក្មេងCoco Gauff ទាមទារកុំឲ្យមានការរើសអើងលើជនជាតិស្បែកខ្មៅនៅអាមេរិក

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសរបស់អាមេរិកវ័យក្មេង អាយុ១៦ឆ្នាំ Coco Gauffបានថ្លែងសុន្ទរកថារំជួលចិត្តនៅឯកន្លែងតវ៉ារបស់ក្រុមដែលប្រឆាំងនឹងការរស់នៅ និងការរើសអើងលើជនជាតិស្បែកខ្មៅ Black Lives Matter ដោយនាងបាននិយាយថា នាងទាមទារការផ្លាស់ប្តូរឥឡូវនេះដើម្បីភាពសុខុដុមរមនាទាំងអស់គ្នា នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។

Coco Gauff ដែលជាតារាវាយតឺន្នីសវ័យក្មេងស្បែកខ្មៅអាមេរិកមួយក្នុងចំណោមកីឡាកំពុងរីកចម្រើនរបស់កីឡាទាំងអស់បានជំរុញឱ្យប្រជាជនបោះឆ្នោត និងនិយាយប្រឆាំងនឹងការរើសអើងជាតិសាសន៍ដោយបញ្ចេញសារថា ប្រសិនបើអ្នកកំពុងជ្រើសរើសភាពស្ងៀមស្ងាត់អ្នកកំពុងជ្រើសរើសផ្នែកនៃអ្នកជិះជាន់

ការតវ៉ាត្រូវបានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោកចាប់តាំងពីមរណភាពរបស់បុរសស្បែកខ្មៅឈ្មោះ George Floyd នៅ Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ

ថ្លែងនៅឯស្រុកកំណើតរបស់នាងនៅ Delray Beach រដ្ឋ Florida នាង Gauff បាននិយាយថា វាជាអារម្មណ៍ក្រៀមក្រំណាស់ដែលនាងបានធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងដែលជីដូនរបស់នាងបានធ្វើម្តងដែរកាលពី៥០ឆ្នាំមុន។

នាង Coco Gauff បានបន្ថែមថា ទី១ យើងត្រូវស្រឡាញ់គ្នាមិនថាមានបញ្ហាអ្វីក៏ដោយ ខ្ញុំបានចំណាយពេលពេញមួយសប្តាហ៍ក្នុងការថ្លែងសារ ហើយព្យាយាមអប់រំមិត្តភក្តិដែលមិនមែនជាជនជាតិស្បែកខ្មៅរបស់ខ្ញុំអំពីវិធីដែលពួកគេអាចជួយបាន”

ទី២ យើងត្រូវចាត់វិធានការ។ ខ្ញុំមិនមានអាយុបោះឆ្នោតទេ វាស្ថិតនៅក្នុងដៃរបស់អ្នកដើម្បីបោះឆ្នោតសម្រាប់អនាគតរបស់ខ្ញុំ អនាគតរបស់បងប្អូនខ្ញុំនិងសម្រាប់អនាគតរបស់អ្នកដូច្នេះនោះគឺជាមធ្យោបាយមួយដើម្បីធ្វើការផ្លាស់ប្តូរ

ទីអ្នកត្រូវប្រើសំឡេងរបស់អ្នកមិនថាវេទិការបស់អ្នកធំឬតូចក៏ដោយអ្នកត្រូវប្រើសំឡេងរបស់អ្នក។ ខ្ញុំបានឃើញសម្រង់សម្តីរបស់លោកវេជ្ជបណ្ឌិតម៉ាទីនលូសឺដែលនិយាយថា ភាពស្ងៀមស្ងាត់របស់មនុស្សល្អគឺអាក្រក់ជាងភាពសាហាវឃោរឃៅរបស់មនុស្សអាក្រក់ទៅទៀត

នាងបានបន្ថែមទៀតថា “វាធ្វើឱ្យខ្ញុំខូចចិត្តព្រោះខ្ញុំកំពុងតស៊ូដើម្បីអនាគតរបស់បងប្អូនខ្ញុំ។ ខ្ញុំកំពុងប្រយុទ្ធដើម្បីអនាគតកូនចៅក្រោយខ្ញុំកំពុងតស៊ូដើម្បីអនាគតរបស់ខ្ញុំ និងកូនចៅរបស់អ្នក”

រាល់សម្តីរបស់កីឡាការិនីវ័យ១៦របស់អាមេរិកខាងលើនេះបានឆ្លុះបញ្ចាំងពីអនាគតរបស់សហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីខាងមុខ ដោយនាងបានលើកឡើងពីអនាគតអ្នកជំនាន់ក្រោយរបស់អាមេរិក នាងបាននិយាយពីការបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំនៅពេលខាងមុខ ។

សូមបញ្ជាក់ថា កីឡាការិនីវ័យក្មេង Gauff បានល្បីឈ្មោះកាលពីឆ្នាំមុននៅពេលនាងបានផ្តួលម្ចាស់ជើងឯក៥សម័យកាលកីឡាការិនី Venus Williams នៅឯទីលាន Wimbledon ដែលពេលនាងមានអាយុ១៥ឆ្នាំក្នុងការប្រកួតជុំទី៕ដោយ៖ភារៈ


ចែករំលែក៖