ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិវៀតណាម ចំនួន០៦នាក់ ពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ពីបទគ្មានលិខិតឆ្លងដែន និងគ្មានឯកសារស្នាក់នៅ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទី ។
នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកវរសេនីយ៍ឯក ជា ចិត្រា បានឲ្យដឹងថា៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងស្ថិតនៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាលទ្ធផលពិនិត្យឃើញជនជាតិវៀតណាម ចំនួន០៦នាក់ប្រុស គ្មានឯកសារស្នាក់នៅ និងគ្មានលិខិតឆ្លងដែន ហើយបានបញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តនីតិវិធី។
សូមបញ្ជាក់ថា៖ ជនជាតិវៀតណាមទាំង៦នាក់នោះរួមមាន១.ឈ្មោះ DANG VAN DAN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០.០២.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា, ២.ឈ្មោះ NGUYEN BA DONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២.០២.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា, ៣.ឈ្មោះ HOANG VAN VING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩.០២.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា,៤.ឈ្មោះ LANG VAN PHUC ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨.០២.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា,៥.ឈ្មោះ NGUYEN VAN THANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦.០២.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា, ៦.ឈ្មោះ NGUYEN BA TAM ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤.០១.២០២០ តាមច្រករបៀងពីវៀតណាម មកកម្ពុជា។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបញ្ជូនជនខាងលើទៅពិនត្យសុខភាពនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត រកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន។
សមត្ថកិច្ចបន្តថា៖ បន្ទាប់មកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតិពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ទោស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកឧត្ដមសេនីយ៍ទោស្នងការរងទទួលដឹកនាំការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានបញ្ជាអោយកម្លាំងការិយាល័យបញ្ជូនជនជាតិវៀតណាមខាងលើទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ។
មួយរយៈនេះទោះ ជាកម្ពុជាកំពុងទប់ស្កាត់ ការរីករាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ការអនុវត្តពិនិត្យជនអន្តោប្រវេសន៍នៅបន្តអនុវត្ត បើស្នាក់នៅគ្មានលិខិតស្នាមស្របច្បាប់៕
ដោយ៖ សហការី