ព័ត៌មានទាន់ហេតុការណ៍៖

Griezmann ៖ ជាលើកទី១របស់ខ្ញុំពេលប្រកួតដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ

ចែករំលែក៖

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានសារភាពថា វាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់ Livescore កាលពីម្សិលមិញ។

Griezmann បាននិយាយថា គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលថាវានឹងមិនធម្មតាទេក្នុងការលេងជាមួយអ្នកគាំទ្រដែលមិនមានវត្តមានចូលរួមដោយសារតែ COVID-19 ។

កីឡាករសញ្ជាតិបារាំងរូបនេះបាននិយាយអំឡុងការសន្ទនានៅបណ្តាញ Twitch កាលពីថ្ងៃព្រហស្បតិ៍ថា “ការប្រកួតដំបូងនឹងមាននៅនៅក្លឹប Mallorca ប៉ុន្តែវាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងដោយគ្មានទស្សនិកជន។ វានឹងជាលើកទី ១ ហើយដែលខ្ញុំបានជួបរឿងបែបនេះ” ។ បច្ចុប្បន្ន Griezmann ដែលរកបាន១៤គ្រាប់ក្នុង៣៧ប្រកួតនៅរដូវកាលនេះ ។

កីឡាករវ័យ​អាយុ៣៣​ឆ្នាំ ខ្សែ​ប្រយុទ្ធ​របស់ Barcelonaរូបនេះ​​បង្ហើប​ថា រូប​គេ​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​បញ្ចប់​អាជីព​​ខ្លួន​នៅ Major League Soccer សហរដ្ឋ​អាមេរិក កន្លែង​កីឡាករ​ល្បីៗ​ជា​ច្រើន​បាន​នឹង​កំពុង​លេង និង​ធ្លាប់​លេង​។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បារាំងរូបនេះ​នៅ​តែ​ចង់​ឈ្នះ​ពាន​ផ្សេង​ទៀត​ជាមួយ Barcalona រហូត​ដល់​ឆ្នាំ​២០២២ ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំលីកកំពូលអេស្ប៉ាញ La Liga នឹងបន្តរដូវកាលរបស់ពួកគេនៅថ្ងៃទី១៣ ខែមិថុនា ខាងមុខចំពេលមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ដែលបណ្តាលឱ្យការប្រកួតត្រូវបានផ្អាកកាលពីខែមីនា។ នៅសល់១១ប្រកួតទៀតត្រូវលេងនៅ La Liga ក្រុម Barcelona នាំមុខ២ពិន្ទុលើគូប្រជែងលេខ២ Real Madrid ៕ដោយ៖ភារៈ


ចែករំលែក៖