ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ក្នុងនោះមាន២នាក់ជាអ្នកទទួលផលចោរកម្មត្រូវជាប់ខ្នោះនគរបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងពីការបង្ក្រាបករណីលួច(កាច់បំបែកសោម៉ូតូ) និងអ្នកទទួលផលនៃអំពើលួច ដោយចាប់ខ្លួនជនសង្សយ័ចំនួន៣នាក់ ក្នុងនោះម្នាក់ជាអ្នកលួចនិង២នាក់ទៀតជាអ្នកទទួលបញ្ចាំ។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង២៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ៊ាង ចិត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម៩ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួៈND125M 5258931 លេខម៉ាស៊ីនND125ME5258931 កាលពីវេលាម៉ោង១ និង១០នាទី ដែលខ្លួនបានបញ្ឈរទុកក្នុងផ្ទះ ។ ក្រោយទទួលបណ្ដឹងកម្លាំងជំនាញបានចុះទៅកាន់កន្លែងកើតហេតុ និងបានពិនិត្យកាមេរ៉ាសុវត្ថិភាព យើងអាចកំណត់បាននូវមុខសញ្ញាប្រព្រឹត្ដបទល្មើស ។

-នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ៈ០០នាទី កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ជាបន្ដបន្ទាប់ រួមនិឹងវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួៈND125M 5258931 លេខម៉ាស៊ីនND125ME5258931 នាំយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលក្នុងនោះមាន៖

១-ឈ្មោះ ស្រ៊ុន សុភី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(មុខសញ្ញាសកម្ម) មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្ដព្រះសីហនុ ជាជនដៃដល់ ។

២-ឈ្មោះ ចាន់ សំនៀង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់២ ក្រុង/ខេត្ដព្រះសីហនុ  (អ្នកយកទៅបញ្ចាំ) ។

៣-ឈ្មោះ ផាត សុចាន់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣(ទំនប់រលក) សង្កាត់១ ក្រុង/ខេត្ដព្រះសីហនុ  (អ្នកទទួលបញ្ចាំ) ។

បច្ចុប្បន្នជនសង្ស័យ រួមនិឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនបន្ដទៅកាន់អយ្យការអមសាលាដំបូងខេត្ដចាត់ការតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖