ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្ដិការ​ពេញមួយថ្ងៃ​ នគរបាលស្រុកឧ​ដុ​ង្គឃា​ត់ខ្លួនជនសង្ស័យ៤នាក់​ រួមទាំង​វត្ថុតាងថ្នាំ​ញៀ​នបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​៖ កាលពី​ថ្ងៃទី០៦​ ​ខែមិថុនា ឆ្នាំ២​០​២០ វេលាម៉ោង១០​ និង​ ៣០នាទី​ ដោយបានទទួលព័ត៌មានថាមានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅកន្លែងលេងស្នូកឃ័រ  ស្ថិតក្នុងភូមិព្រៃក្តួច ឃុំភ្នំតូច​ ស្រុកឧដុង្គ​ ។  ជន​សង្ស័យ​ឈ្មោះ​  អ៊ូច ឡេវ​ ភេទប្រុស អា​យុ​២៤ឆ្នាំ​ ត្រូវ​បាន​កម្លាំងនគរបាល​ស្រុកឧដុង្គឃាត់​ខ្លួន​រួមជា​មួ​យ​វត្ថុតាង​​ម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿ​ងញៀនចំនួន១៥កញ្ចប់​ និងទូរស័ព្ទដៃ​ ១​ គ្រឿង​។​ 

តាមចម្លេីយបឋម​របស់​ជន​សង្ស័យ​ខាង​លេី​សមត្ថកិច្ច​បន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ដល់និ​ងចែកចាយបន្ដ​ រហូតធ្វេីការឃាត់ខ្លួនបានមុ​ខ​សញ្ញា​មួយចំនួន​ទៀត​ ក្នុងនោះមាន៖​ ឈ្មោះឡុច កាលីន​ ភេទប្រុស អា​យុ​២៤ឆ្នាំ​ ​រស់នៅភូមិយោសជោ ឃុំជើង​រាស់ ស្រុកឧដុង្គ ឃាត់ខ្លួនកាលពីវេលាម៉ោង១៨និង​៣០​នា​ទី​ នៅចំណុច​ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុ​កឧដុង្គ​ ដកហូតបានម្សៅក្រាមព​ណ៌សសង្ស័យជាគ្រឿងញៀន​ ១២​កញ្ចប់ និ​ង​ម៉ូតូម៉ាក​ហុងដា សេ១២៥ ពណ៌ក្រហម​ ១គ្រឿង​។​

លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរ​បាលស្រុកឧដុង្គ​ បានបញ្ជាក់ថាក្រោយឃា​ត់​ខ្លួនមុខសញ្ញាសង្ស័យទី២បាន​ លោក​បានរាយការណ៍សុំយោបល់ដឹកនាំចង្អុលពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដកំពង់ស្ពឺ​ និងមានការឯកភាពពីតំណាងអយ្យការ​ កម្លាំងនគរបា​ល​ បានឈានទៅឃាត់ខ្លួនជនស​ង្ស័​យ​ ២នាក់ប​ន្ថែម​ទៀតដែលប្រតិបត្ដិការនេះ​បន្ដរហូតដល់វេ​លាម៉ោង​១៩និង៣០​នាទី​ ទើបឃាត់បានឈ្មោះ សុំ សារ៉ាយ​ ភេទប្រុស អាយុ​២២ឆ្នាំ រស់នៅ​ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ​  និងឆែកឆេររកឃើញម្សៅក្រា​មពណ៌សស​ង្ស័យជាគ្រឿងញៀន​៥​កញ្ច​ប់​ ទូរស័ព្ទដៃ​១​ គ្រឿង និងឧបករណ៍​កែ​ច្នៃ​សម្រាប់ប្រើ​ប្រា​ស់​គ្រឿងញៀនមួយចំនួនទៀត ។​ 

ក្រោយសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ហេង តុង​ ភេទប្រុ​ស អាយុ​១៩ឆ្នាំរស់នៅភូមិអង្គសេ​រី ឃុំជើងរាស់​ ស្រុកឧដុង្គ នគរបាល​ក៏បានបន្តឃាត់ឈ្មោះ ហេង តុង​​ ឆែកឆេរ​រកឃើញ ម្សៅ​ក្រាមពណ៌សសង្ស័យថាជាគ្រឿង​ញៀ​ន ១៩កញ្ចប់ ,​ ជញ្ចីងសម្រាប់ថ្លឹងគ្រឿង​ញៀនចំនួន​ ០១គ្រឿង,​ ម៉ូតូ​ម៉ាកវីនន័រ១​គ្រឿ​ង  និងឧបករណ៍​កែច្នៃ​សម្រាប់ប្រើប្រាស់មួុយ​ចំនួនទៀត ។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ផ្នែក​ប្រ​ឆាំង​គ្រឿងញៀន​ នៃអធិកា​រដ្ឋានស្រុកបានក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រ​ឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ដេីម្បី​ចំណាត់ការ​បន្ត​ ៕ ដោយ៖ស សម


ចែករំលែក៖