ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​៥​​ខែមកនេះ កម្ពុជា​នាំចេញម្ទេសស្រស់ទៅប្រទេសថៃជាង​៣​ម៉ឺន​តោន

ចែករំលែក៖

​ភ្នំពេញ​៖បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការផ្ទាល់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនិងនេសាទបញ្ជាក់ថា រយៈពេល​៥​​ខែឆ្នាំ២០២០​នេះ កម្ពុជា​បាន​នាំចេញម្ទេសស្រស់ទៅប្រទេសថៃចំនួន ជាង​៣​ម៉ឺន​តោន​។
លោក វេ​ង សាខុន បាន​សរសេរបញ្ជាក់ក្នុងហ្វេសប៊ុកថា នៅ​ឆ្នាំ​២០១៥ នាំចេញ​ម្ទេសបាន​ចំនួន ១,០០២ តោន​, ឆ្នាំ​២០១៦ ចំនួន ១,៤៩០ តោន​, ឆ្នាំ​២០១៧ ចំនួន ១,៧៥០ តោន​, ឆ្នាំ​២០១៨ ចំនួន ១៥,៤៩៤ តោន​,​ឆ្នាំ​២០១៩ ចំនួន ៥៥,៥១៣ តោន​, និង​រយៈពេល​៥​ខែ ឆ្នាំ​២០២០ ចំនួន ៣០,៨៥២ តោន ។​លទ្ធផលនៃការនាំចេញម្ទេសស្រស់ទៅប្រទេស​ថៃ​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​មានការ​កើន​ឡើងជា​លំដាប់​។
លោករដ្ឋមន្រ្តីបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា បាន​នាំចេញ​កសិផល​សំខាន់ៗ ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន​៦,៩៣៩,៩៦៨​តោន ដែលមាន អង្ករ , ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ និង​ម្សៅដំឡូង , គ្រាប់ស្វាយចន្ទី , គ្រាប់ពោត , ចេក , ស្វាយ , ស​ណ្តែ​កសៀង, ម្រេច​, ម្ទេស​ស្រស់​,​និង​ដំណាំ​ផ្សេងៗ​ជាច្រើន​តោនទៀតផង៕សហការី


ចែករំលែក៖