ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិ​ព្រមានពីវិនាសកម្មដល់ក្រុមកុលសម្ព័ន្ធនៅអាម៉ាហ្សូនដោយកូវីដ​-១៩

ចែករំលែក៖

គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)​បានព្រមានថា ក្រុមជនជាតិភាគតិច​នៅព្រៃអាម៉ាហ្សូន កំពុងប្រឈមបញ្ហាយ៉ាងខ្លាំង ដោយការឆ្លងកូវីដ​-១៩។ ជាមួយគ្នា​នេះ​អង្គការUNHRCបានជំរុញដល់បណ្តាប្រទេសឲ្យមានវិធានការការពារយ៉ាងល្អបំផុត។
អ្នកសារព័ត៌មាន​​TTXVN ​ប្រចាំនៅតំបន់អាមេរិកខាងត្បូង​បានរាយការណ៍ថា ក្រុមកុលសម្ព័ន្ធ រស់នៅព្រៃអាម៉ាហ្សូន​កំពុងប្រឈមបញ្ហាជាច្រើន ពិសេសគឺការឆ្លងរាលដាលនៃវីរុសកូវីដ​-១៩ ។ ព្រៃអាម៉ាហ្សូនគ្រប់ដណ្តប់៨ប្រទេស​នៅតំបន់អា​មេរិកខាងត្បូង រួមមាន ប្រស៊ីល ប៉េរូ កូឡំប៊ី បូឡាវី​ អេក្វាឌ័រ វេណេហ្ស៊ុយអេឡា Guyana និង Surinam។ នៅក្នុងព្រៃអាម៉ាហ្សូនមាន​ក្រុមកុលសម្ព័ន្ធ ដល់ទៅ​៤២០ក្រុមរស់នៅ​តាមបែបធម្មជាតិ ។
អង្គការ UNHRC បានជំរុញដល់បណ្តាប្រទេសឱ្យបញ្ឈប់រាល់សកម្មភាព​អភិវឌ្ឍន៍និង​រុករកធនធានធម្មជាតិ​ ជិតតំបន់រស់នៅរបស់ក្រុមកុលសម្ព័ន្ធ​។ កន្លងមកអង្គការសហប្រជាជាតិ​ក៏បាន លើកឡើងពីផលប៉ះពាល់ដល់ក្រុមជនជាតិដើមក្នុងព្រៃ ​ដោយការឆ្លងរាលដាលនៃវីរុសកូវីដ​-១៩​។
ប្រេស៊ីល ដែលជាប្រទេសគ្រប់គ្រងព្រៃអាម៉ាហ្សូនច្រើនជាងគេ មកដល់ថ្ងៃទី​៦ មិថុនា មានករណីស្លាប់ដោយកូវីដ​ចំនួន៩០៤នាក់​ក្នុងរយៈពេល​២៤ម៉ោងធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងជាង​៣៥ពាន់នាក់​ និងឆ្លងសរុបជាង ៦៧២ពាន់នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖