ខ្សែប្រយុទ្ធ Paulo Dybala នៅមិនទាន់មានសុខភាព ១០០ ភាគរយទេបន្ទាប់ពីបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែរូបគេកំពុងតែវិលត្រឡប់មក Serie A វិញ ដើម្បីឲ្យគ្រូពេទ្យជំនាញពិនិត្យ និងដាក់នៅដាច់ដោយឡែកពីសមាជិកក្រុម។
ខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus បានបញ្ជាក់កាលពីខែមីនាថា រូបគេនិងមិត្តស្រី Oriana Sabatini បានធ្វើតេស្តវិជ្ជមានជំងឺ កូវីដ-១៩ដែលពេលនោះបាល់ទាត់នៅអុីតាលីត្រូវបានផ្អាកដោយសារជំងឺនេះដែរ ។
Dybala ត្រូវដាក់ឲ្យនៅដាច់ពីគ្នាអស់រយៈពេលជាងមួយខែមុនពេល Juventus ប្រកាសថា គាត់បានត្រលប់មកវិញនូវការធ្វើតេស្តអវិជ្ជមានចំនួនពីរដងនៅថ្ងៃទី៦ ខែឧសភាទោះបីជាគាត់មិនទាន់មានស្ថានភាពល្អប្រសើរក៏ដោយ។
Dybala បាននិយាយផ្ទាល់តាមបណ្តាញសង្គម Instagram ថា “ខ្ញុំមានផ្ទុកវីរុសកូវីដ-១៩ ប៉ុន្តែខ្ញុំមានអារម្មណ៍ប្រសើរជាងមុនឥឡូវនេះ។ ខ្ញុំនៅតែមិនទាន់ជា១០០ ភាគរយទេ ប៉ុន្តែខ្ញុំល្អណាស់។ យើងបានចាប់ផ្តើមហ្វឹកហាត់ម្តងទៀតហើយបាល់ទាត់នឹងវិលត្រឡប់មកវិញដូច្នេះឆាប់ៗនេះយើងនឹងអាចធ្វើអ្វីដែលយើងស្រលាញ់បំផុត។ ខ្ញុំសង្ឃឹមថាយើងអាចមានភាពសប្បាយរីករាយនិងការកម្សាន្ត។
Dybala បានបន្តថា “ខ្ញុំគិតថាវាមានប្រយោជន៍ព្រោះយើងនឹងមានការប្រកួតកីឡាបាល់ទាត់ជាប់ៗគ្នាជាច្រើន ហើយអ្នកដែលចូលចិត្តយើងដែលចូលចិត្តកីឡាដ៏អស្ចារ្យនេះនឹងមានឱកាសមើលការប្រកួតជារៀងរាល់ថ្ងៃ”។
សម្រាប់ក្រុម Juventus ដែលកំពុងឈរកំពូលតារាងនៅ Serie A នឹងប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Bologna នៅថ្ងៃទី២២ ខែមិថុនាខាងមុខដើម្បីប្រកួតសម្រាប់រដូវកាល២០១៩-២០២០បន្តទៀត ៕ដោយ៖ភារៈ