ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ប្រជុំ​បូក​សរុប​សភាព​កាណ៍​ និង​លទ្ធផល​កិច្ច​ប្រ​តិ​ត្តិ​ការ​ប្រចាំ​ខែឧសភា​ និង​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​បន្ត​

ចែករំលែក៖

ខេត្តកណ្តាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភាព​កាណ៍​ និង​លទ្ធផល​កិច្ច​ប្រ​តិ​ត្តិ​ការ​ប្រចាំ​ខែឧសភា​ ឆ្នាំ​២០២០​ និង​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​បន្ត​ ។​

​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ ក៏​មានការ​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការ​រង​ ,​លោកនាយ​ការិយាល័យ​ ,​លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដែក​គោក​លេខ​៦០៥​ ,​លោកនាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ជ្រៃ​ធំ​ ,​លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​១១​ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទាំង​០៦​ ចំណុះ​ បញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំ​ដែក​គោក​លេខ​៦០៥​ផង​ដែរ​ ។​

បន្ទាប់​ពី​ស្តាប់​របាយការណ៍​បូក​សរុប​ប្រចាំ​ខែឧសភា​ ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ឈុ​ន​ ស៊ី​ណាត​ ស្នងការ​រង​ និង​ជា​ប្រធាន​សេនាធិការ​រួច​មក​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​ បាន​អនុញ្ញាតអោយ​អស់លោក​-​លោកស្រី​ស្នងការ​រង​ និង​អស់លោក​ដែល​ជា​នាយការិយាល័យ​ជំនាញ​ ឡើង​មាន​មតិ​ជុំវិញ​បញ្ហា​ប្រឈម​ ដែល​កើត​មាន​ពេល​បំពេញការងារ​ភារកិច្ច​នា​ពេល​កន្លង​មក​ ។​ លោកស្នងការ​ ក៏​បាន​ណែនាំ​ដល់​អស់លោក​ជា​នាយ​-​នាយ​រង​ និង​មន្ត្រី​នគរបាល​ ត្រូវ​លើក​ឡើង​បញ្ហា​ប្រឈម​ ក៏​ដូច​ជា​កង្វល់​នៅ​ក្នុង​ចិត្ត​រាយការណ៍​ជូន​គណៈ​ស្នងការ​ ហាម​ដាច់ខាត​យក​រឿង​ផ្ទៃក្នុង​របស់​អង្គភាព​ដើរ​និយាយ​តាម​ក្រោម​ដើមឈើ​ ឬ​តុ​ការ​ហ្វេ​ ។​

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ក៏​បាន​ណែនាំ​ដល់​លោកនាយ​ការិយាល័យ​ជំនាញ​ ពិសេស​ការិយាល័យ​បុគ្គលិក​ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​សំណើសុំ​ឡើង​ស័ក្តិ​ តួនាទី​ ឬ​មេដាយ​ជូន​មន្ត្រី​នគរបាល​ណា​ ដែល​មាន​សម​ត្ថិ​ភាព​ និង​ស្នាដៃ​ក្នុង​ការ​បំពេញភារកិច្ច​ ។​

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​ធ្វើការ​កោត​ស​សើរ​ដល់​អស់លោក​-​លោកស្រី​ស្នងការ​រង​ និង​នាយការិយាល័យ​ជំនាញ​ លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ ដែល​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ចុះ​បំពេញការងារ​តាម​តួនាទី​ ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​មក​គួរ​ជាទី​មោ​ទ​នៈ​ ។​ ទន្ទឹម​នឹង​នោះ​អស់លោក​ ក៏​ត្រូវ​ខិតខំ​ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​បំពេញការងារ​ឲ្យ​កាន់​ដែល​ល្អ​ប្រសើ​ទទួល​បាន​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ ៕

ប្រភព៖ អគ្គស្នងការនគរជាតិ


ចែករំលែក៖