ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនមិនបើកទ្វារសាលារៀនឡើយរហូតដល់មានថ្នាំព្យាបាលកូវីដ​-១៩

ចែករំលែក៖

ហ្វុីលីពីន៖ នៅរសៀលថ្ងៃទី​៨ ខែមិថុនា មន្ត្រីហ្វុីលីពីន​បានប្រកាសថា សិស្សរាប់លាននាក់នៅក្នុងប្រទេសនេះ​ មិនទាន់អនុញ្ញាតឲ្យចូលរៀនវិញនៅឡើយទេ​គឺរហូតដល់មានវ៉ាក់សាំងការពារ និងថ្នាំព្យាបាលកូវីដ​-១៩ ។ សកម្មភាពខាងលើគឺក្នុងគោលដៅទប់ស្កាត់កូវីដ-២៩ឱ្យមានប្រសិទ្ធភាពខណៈថ្នាំព្យាបាលមិនទាន់មាននៅឡើយទេ។
នៅក្នុងសេចក្តីប្រកាស ក្រួសងអប់រំហ្វុីលីពីន លោកLeonor Briones បានបញ្ជាក់យ៉ាងច្បាស់ថា «យើង នឹងគោរពទៅតាមការណែនាំរបស់ប្រធានាធិបតី ពន្យារពេលឲ្យសិស្សចូលរៀនវិញរហូតដល់មានថ្នាំព្យាបាលកូវីដ​-១៩ »។
គិតមកទល់ពេលនេះ ហ្វុីលីពីនមានករណីឆ្លងកូវីដ​-១៩​កើនឡើងដល់ទៅ ២២.៤៧៤នាក់ និងស្លាប់​១.០១១នាក់​។ ​ជាមួយគ្នានេះ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ហ្វុីលីពីន​មានករណីឆ្លងថ្មី​ចំនួន៥៧៩ នាក់ ។
ពេលថ្មីៗនេះប្រធានាធិបតីហ្វុីលីពីន​លោកRodrigo Duterte បានលើកឡើងថា លោកមិនចង់ឲ្យសិស្សចូលរៀនវិញក្នុងពេលមិនទាន់មានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​នោះឡើយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ លោកបន្តទៀតថា ការចូលរៀនអាចប្រឈមនឹងហានិភ័យនៃការឆ្លងខ្ពស់​ ដោយសារសិស្សអង្គុយក្បែរគ្នា​៕ដោយ៖ធី រីណា


ចែករំលែក៖