ព័ត៌មានទាន់ហេតុការណ៍៖

ខ្វះកន្លែងចតបែជាទៅចតឧទ្ធម្ភាគចក្រក្នុងវត្ត មន្ត្រីប៉ូលិសទេសចរណ៍ថៃប្រឈមបាត់តំណែង​

ចែករំលែក៖

ក្រោយរូបភាពបានបង្ហោះតាមបណ្តាញសង្គម ពីសកម្មភាពចុះចតឧទ្ធម្ភាគចក្រនៅក្នុងទីធ្លាវត្ត​ចេតិយ៍(Wat Chedi ) ជាវត្តស័ក្តិសិទ្ធិបំផុត​។ ពលរដ្ឋបានថ្កោលទោសថាហេតុអ្វីបានជាមិនចតនៅក្រៅវត្ត បែជាទៅចុះចតនៅកណ្តាលវត្ត​ បំផ្លាញភាពស្ងប់ស្ងាត់​នៅទីនោះ។
ក្រោយមានការថ្កោលទោសយ៉ាងខ្លាំង អគ្គស្នងការប៉ូលិសទេសចរណ៍ថៃ (TPB) គឺលោកឧត្តមសេនីយ៍ Chettha Komolwattana បានចុះហត្ថលេខាលើលិខិតកោះហៅ​លោក Krissak Songmoolnak ដែលឲ្យឧទ្ធម្ភាគចក្ររបស់លោកចុះចតក្នុងវត្តវិលត្រឡប់ទៅកាន់ទីក្រុងបាងកកវិញជាបន្ទាន់​។ ជាមួយគ្នានេះដែរ ក្រុមជំនាញក៏បានបើកការស្រាវ ជ្រាវថាហេតុអ្វីបានជា លោក Krissak Songmoolnak​ បានចុះចតឧទ្ធម្ភាគចក្រ​​ នៅវត្ត Wat Chedi ដូច្នេះ។
សារព័ត៌មានបាងកកប៉ុស្តិ៍បាន្សាយថា ហេតុការខាងលើបានកើតឡើងតាំងពី៣ថ្ងៃមុន ​មកម៉្លេះ ។ វត្ត Wat Chedi ​ គឺជា​វត្តដែលស័ក្ដិសិទ្ធិបំផុត​​ ដូច្នេះគួរណាស់តែ លោក Songmoolnak ចុះចត​នៅ​កន្លែងផ្សេង​ ក្រៅពីវត្ត គឺជារឿងល្អប្រសើរបំផុត​។

ដោយ៖ធី រីណា


ចែករំលែក៖