ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តក្រុងម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តក្រុង ដោយសារតែពិបាកចិត្តខ្លាំងពេក (សេដ) បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ និង ៤០ នាទីល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួនឯងខាងលើមានឈ្មោះសឿង រ័ត្នធី អាយុ ២៦ ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តក្រុង មានស្រុកកំណើតនៅស្រុកសំឡូត ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីមិត្តភក្កិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទើបតែមកលេងបងប្អូនបានមួយថ្ងៃ ហើយពួកគាត់បាននាំគ្នាផឹកសីុជាមួយគ្នាជាធម្មតា។ ពេលនោះជនរងគ្រោះបាននិយាយរឿងរ៉ាវរបស់ខ្លួនប្រាប់គាត់ទាំងអស់ ហើយក្រោយពេលដែលបែកផ្លូវគ្នាបានមួយថ្ងៃជនរងគ្រោះក៏មកផ្ទះបងប្អូនដែលនៅទីតាំងកើតហេតុខាងលើម្តងទៀត រហូតមកដល់ពេលកើតហេតុក៏មានការភ្ញាក់ផ្អើលថាជនរងគ្រោះបានធ្វើអត្តឃាតដោយយកអាវចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយទើបសាច់ញាតិរាយការណ៍ទៅសម្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់ទីតាំងកើតហេតុ៕

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏បានទាក់ទងទៅគ្រូពេទ្យជំនាញកោសល្យវិច័យចក្ខុរបស់ស្នងការដ្ឋានរាជធានីភ្នំពេញមកធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖និន សុភ័ស្ដ


ចែករំលែក៖