ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល។

សូមបញ្ជាក់ថា៖ នៅនារសៀល ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ នៅពន្ធនាគារខេត្តកណ្តាល លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) អមដោយលោកព្រះរាជអាជ្ញា បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើស្ថានភាពអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល ជាពិសេសស្ត្រីមានគភ៌ និងស្រីមានកូនតាមម្តាយ ព្រមទាំងអនីតិជនផងដែរ។ នេះបើតាមផេកផ្លូវការ
ក្រសួងយុត្តិធម៌ ផ្សាយអោយដឹងនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ៕ដោយ៖សិលា


ចែករំលែក៖