ខេត្ដឧត្ដរមានជ័យ៖ គ្រាប់មិនទាន់ផ្ទុះប្រភេទDK៧៥ និងគ្រាប់ ៨២mm សរុបចំនួន៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងស្រែខាងលិចទីបញ្ជាការដ្ឋានវរៈលេខ១ នៃតំបន់ប្រតិបត្តិការសិករងខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិត្នោត សង្កាត់ទន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក មានប្រជាពលរដ្ឋ២នាក់ ទី១ឈ្មោះ ពុធ ឆោម ភេទប្រុស អាយុ ៤៨ឆ្នាំ ,និងទី២ឈ្មោះ ប៉ោង ញឿម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង បានទៅភ្ជួរដីស្រែរបស់ពួកគាត់ទាំង២នាក់ លុះដើរដល់ចំណុចខាងលិចទីបញ្ជារដ្ឋានវរៈលេខ១ នៃតបន់ប្រតិបត្តិការសឹកឧត្តរមានជ័យ ចម្ងាយ ១៤០០ម៉ែត្រ ក៏បានប្រទះឃើញគ្រាប់ប្រភេទ៨២mm ចំនួន ០៣ គ្រាប់ និងគ្រាប់ប្រភេទ DK-៧៥ ចំនួន ០៧ គ្រាប់។បន្ទាប់មកពួកគាត់ក៏បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលបន្សាយរាក់ តែម្តង ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយអង្កការហេឡូត្រាស និងប្រធានអាជ្ញាធរបោសសំអាតមីនកម្ពុជា ចុះទៅពិនិត្យដល់កន្លែងកើតហេតុខាងលើ និងបានប្រគល់ជូនអង្គការហេឡូត្រាសកំម្ទេចចោលនៅនឹងកន្លែងតែម្តង។
បើតាមការសន្និដ្ឋានរបស់ជំនាញ៖ គ្រាប់ទាំងនេះគឺនៅសេសសល់កាលពីសម័យសង្រ្គាម ៕ដោយ៖ ប៉ែន នួន