ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍ចំពោះមិត្តភាព កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីត ដែលអនាគតក្លាយជាកូនពៅក្នុងសមាជិកទី១១សមាគមប្រជាជាតិអាសុីអាគ្នេយ៍ ហៅកាត់អាស៊ាន។ សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះក្នុងឱកាសជំនួបសវនាការជាមួយលោក Ermenegildo”kupa” lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីតប្រចាំនៅកម្ពុជាក្នុងសវនាការ នារសៀលថ្ងៃអង្គារ ៤ រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ៩ខែ មិថុនា ឆ្នាំ ២០២០ នៅវិមាន “មិត្ភភាព”ទីស្តីការគណៈរដ្ឋមន្ត្រី ។ សម្តេចពិជ័យសេនា ចាត់ទុកប្រទេសដែលទេីបដណ្តើមបានឯករាជ្យក្រោយគេ មានឈាមជ័រប្រដំត្រសងគ្នា អនាគតនឹងមានការរីកចម្រេីនដូចបណ្តាប្រទេសនានា ក្នុងតំបន់ដែរ ។ឈរលេីស្មារតីនៃកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាមានបទពិសោធន៍មុននិងក៏ឆ្លងកាត់សង្រ្គាមរុំារ៉ៃសោកនាដកម្មទម្រាំមានសព្វថ្ងៃនេះ ប្រជាពលរដ្ឋយេីងបានពុះពារគ្រប់ឧបសគ្គ ។
លោក Ermenegildo”kupa” lopes បានកោតសរសេីរនិងពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីត ចំពោះសម្តេចពិជ័យសេនា ដែលជាអ្នកតស៊ូ យ៉ាងអង់អាចក្លាហានប្តូរផ្តាច់ក្នុងការដណ្តេីមឯករាជ្យពីអាណានិគមចាស់ថ្មីនារយៈពេលដ៏យូរលង់កន្លងមក គួរឱ្យកោតស្ញប់ស្ញែងដេីម្បីសេរីភាពនិងយុត្តិធម៌សង្គម ។ យេីងខ្ញុំសង្ឃឹមនិងជឿជាក់ថាៈ ប្រទេសយេីងទាំងពីរមិនត្រឹមតែ”ជាមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូន” ដែលរស់នៅតំបន់ជាមួយនិងមានសហគមន៍រួមគ្នា បន្តកិច្ចអភិវឌ្ឍបានលឿនទៅមុខគួរឱ្យកោតសរសេីរនិងរៀនសូត្រតាម ប្រមុខរាជរដ្ឋាភិបាល ប្រមុខការពារជាតិ ព្រះរាជាណាចក្រកម្ពុជា ជាវីរបុរសមានស្នាដៃរំដោះជាតិ ប្រសូត្រពីត្រកូល កសិករសុទ្ធសាធ ។
ក្នុងឱកាសនោះ លោកក៏បានសំណូមពរ ដល់សម្តេចប្រមុខការពារជាតិ បេីអាចវិនិយោគលេីបញ្ហាផ្សេងៗបាន គួរពិចារណា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកេីត ស្វាគមន៍គ្រប់វិនាទីចំពោះមិត្តកម្ពុជា ៕ដោយ៖សុខដុម