ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ជិត ៧,៥លាននាក់ហើយ

ចែករំលែក៖

ពិភពលោក៖ ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោក នៅតែបន្តកើនឡើងខ្ពស់ដដែល ដោយសារតែប្រទេសមួយចំនួនមិនមានវិធានការតឹងតែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
មិនតែប៉ុណ្ណោះ ក៏មានបាតុកម្ម កើតឡើងនៅគ្រប់ទិសទី ប្រឆាំងការរើសអើងជាតិសាសន៍។
បើគិតត្រឹមព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់ ៧ ៤៥១ ៥២៣នាក់ ស្លាប់ ៤១៨ ៨៧២នាក់ និងជាសះស្បើយ ៣ ៧៣៣ ៣៧៦នាក់។

អាមេរិកខាងជើង និងខាងត្បូង មានការឆ្លងច្រើនបំផុត ដោយមានអ្នកឆ្លង សរុប ៣ ៣១១ ៣៨៧នាក់ ក្នុងនោះស្លាប់ ១៨១ ៨០៤នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លង ៧៦ ៥១២នាក់ និងស្លាប់ ២៤១០នាក់។
ដោយឡែកនៅតំបន់អឺរ៉ុប មានអ្នកឆ្លងសរុប ២ ២៨៦ ៥៦០នាក់ និងស្លាប់ ១៨៤ ១២០នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងចំនួន ១៨ ២៥៨ករណី និងស្លាប់ ៣៨៨នាក់ប៉ុណ្ណោះ។ ចំណែកតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ៦៤១ ៤២៩នាក់ និងស្លាប់ ១៤ ៦០២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មីចំនួន ១៧ ៧៤៥ករណី និងស្លាប់ថ្មី ២៧៦នាក់។
រហូតមកដល់ពេលនេះ អាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើន ជាងគេបំផុត។ បន្ទាប់មក គឺប្រទេសប្រេស៊ីល រុស្ស៊ី អង់គ្លេស ឥណ្ឌា អេស្ប៉ាញ អុីតាលី ប៉េរូ អាល្លឺម៉ង់ អុីរ៉ង់…..ជាដើម។

បើតាមគេហទំព័រ Worldometer ចេញផ្សាយ នៅព្រឹក ថ្ងៃទី១១ ខែមិថុនា ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងដល់៧ ៤៥១ ៥២៣នាក់ ស្លាប់ ៤១៨ ៨៧២នាក់ និងជាសះស្បើយ ៣ ៧៣៣ ៣៧៦នាក់៕ដោយ៖ធី រីណា


ចែករំលែក៖