ព័ត៌មានទាន់ហេតុការណ៍៖

FIFA អនុញ្ញាតឲ្យមានការដោះដូរកីឡាកររបស់ក្លឹបនីមួយៗបន្តរហូតដល់រដូវក្តៅ

ចែករំលែក៖

លីគបាល់ទាត់ទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យបើកយុទ្ធនាការផ្ទេរ-ដោះដូរកីឡាកររបស់ក្លឹបនីមួយៗរហូតដល់រដូវក្តៅមុនពេលយុទ្ធនាការបច្ចុប្បន្នត្រូវបានបញ្ចប់ក្រោមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។

សហព័ន្ធបាល់ទាត់ពិភពលោកបានប្រកាសពីវិធានការឆ្លើយតបទៅនឹងការពន្យារពេលនៃលីគនានានៅទូទាំងពិភពលោកដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បាននិយាយរួចហើយថា ការទិញដូរកីឡាកររបស់លីគកំពូលអង់គ្លេសនឹងមិនអនុញ្ញាតឱ្យក្លឹបចុះហត្ថលេខាលើកីឡាករមុនថ្ងៃទី២៥ ខែកក្កដានោះទេបន្ទាប់ពីយុទ្ធនាការពន្យារពេលត្រូវបានបញ្ចប់។

លីគអឺរ៉ុបភាគច្រើនមានផែនការស្រដៀងគ្នា ប៉ុន្តែបទប្បញ្ញត្តិថ្មីរបស់FIFAនឹងអនុញ្ញាតឱ្យមានការបើកចំហរ ដោយបញ្ជាក់ថា ក្លឹបទាំងអស់អនុញ្ញាតឱ្យចាប់ផ្តើមទិញដូរកីឡាករសម្រាប់រដូវកាល ២០២០-២០២១ មុនរដូវបញ្ចប់រដូវកាលឆ្នាំ ២០១៩-២០២០ ដែលស្ថិតក្រោមលក្ខខណ្ឌនានាFIFA ក៏បានប្រកាសផងដែរថា កីឡាករនឹងត្រូវបានអនុញ្ញាតឱ្យលេងរហូតដល់ទៅក្លឹប ជាជាងក្លឹបធម្មតាពីរក្នុងរដូវកាលតែមួយ។

គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមិថុនាដោយក្លឹបនីមួយៗមានយ៉ាងហោចណាស់៩ ប្រកួតទៀតដែលត្រូវប្រកួត ខណៈដែល FA Cup, Champions League និង Europa League ក៏នៅតែត្រូវកំណត់កាលបរិច្ឆេទប្រកួតឲ្យបានឆាប់ផងដែរ

ដោយ៖ភារៈ


ចែករំលែក៖