ព័ត៌មានទាន់ហេតុការណ៍៖

គោលដៅប្រចាំការ ២៤ម៉ោង/២៤ម៉ោង ថ្មីសន្លាង របស់សមត្ថកិច្ច មានផាសុខភាព

ចែករំលែក៖

ភ្នំពេញ៖ គោលដៅប្រចាំការ ២៤ម៉ោង/២៤ម៉ោង ថ្មីសន្លាង និងមានផាសុខភាព ដែលជាគំនិតផ្តួចផ្តេីមដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មាន៣ទីតាំង ដូចជានៅក្រោមស្ពានព្រែកព្នៅ ផ្លូវហាណូយ និងផ្លូវ ២០០៤ ថែមទាំងមានដាក់ភ្ជាប់លេខទូរស័ព្ទរបស់ លោកឧត្តមសេនីយ៍ឯកស្នងការ លេខរបស់លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមទាំងលេខរបស់មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
សូមបញ្ជាក់ថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសឯកឧត្តមស្នងការ ក៏បានយកចិត្តយ៉ាងខ្លាំងដល់សុខទុក្ខរបស់មន្ត្រី ក៏ដូចជាកន្លែងធ្វេីការ ឬកន្លែងប្រចាំការត្រូវតែស្អាត មានអនាម័យល្អ និងបរិស្ថានស្អាតជានិច្ច ដេីម្បីទទួលបាននូវសុខភាពល្អ ងាយស្រួលក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ៕ដោយ៖សិលា


ចែករំលែក៖