ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់យន្តការ «សមាជ» ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រើពេលជាង៧ម៉ោង ដោះស្រាយបញ្ហាជូនពលរដ្ឋបាន៨៦ករណី។
ករណីដោះស្រាយការងារនេះ បានធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ៣៖២០នាទីរសៀល, បានចំនួន៨៦ករណីផ្សេងគ្នា នៅវេទិកាសាលាខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា៖ យន្តការដោះស្រាយខាងលើនេះ បានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុកដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងប្រជាពលរដ្ឋ មកថ្លែងដោយផ្ទាល់។
សូមជម្រាបថា ៖ ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម បានស្កាត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីលោកអភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋខ្លះ មានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល ប្រជាពលរដ្ឋខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចាញ់បោកគេជាដើម។
រាល់ដំណោះស្រាយ លោកអភិបាលខេត្ត រកវិធានក្នុងការដោះ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ។
ក្រៅពីបង្កើតយន្តការ «សមាជ» ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា រៀងរាល់២ថ្ងៃម្តង ក្នុងមួយសប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។
សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់សម្តេច ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អ មិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះ ចាកចេញទៅណានោះឡើយ។
បញ្ហាជម្លោះដីធ្លី ត្រូវបានកាត់បន្ថយ ប្រជាពលរដ្ឋ និងសមត្ថកិច្ច អាជ្ញាធរ បង្កើនភាពជិតស្និទ៕ដោយ៖សិលា