ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោកចាប់អារម្មណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ច្រើន តែអ្នកស្លាប់តិចនៅរុស្ស៊ី

ចែករំលែក៖

តាមតួលេខស្តីពីចំនួនអ្នកឆ្លងកូវីដ​-១៩នៅក្នុងប្រទេសរុស្ស៊ីគឺឈរលំដាប់លេខពីរនៅលើពិភពលោក ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ-១៩វិញមានចំនួនទាបបំផុត​។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោកDmitry Peskov បានលើកឡើងពីការវិភាគរបស់អង្គការសុខភាពពិភពលោកWHO ដែលថា ចំនួនអ្នកស្លាប់និងឆ្លងនៅក្នុងប្រទេសរុស្ស៊ីគឺជារឿងខុសប្រក្រតី។ លោក​Dmitry Peskov បានបញ្ជាក់ថា​គ្មានអ្វីដែលសង្ស័យពីតួលេខដែលរុស្ស៊ីបានប្រកាសនោះឡើយ។
លោក​Dmitry Peskov បន្តទៀតថា ក្រុមជំនាញ​នឹងបកស្រាយពីមូលហេតុឱ្យបានច្បាស់ថាហេតុអ្វីបានជារុស្ស៊ីមានអ្នកស្លាប់តិច​ ដោយកូវីដ​-១៩។
នៅក្នុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ នាពេលកន្លងមក ប្រធានគ្រប់គ្រង ស្ថានភាពអាសន្ន ​របស់អង្គការសុខភាពពិភពលោក Michael Ryan បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសរុស្ស៊ី មានចំនួនទាបបើប្រៀបធៀបតួលេខនៃអ្នកឆ្លង។
គិតត្រឹមថ្ងៃទី​១២ខែមិថុនា រុស្ស៊ីមានអ្នកឆ្លងកូវីដ​-១៩​ដល់ទៅ​ជាង​៥១១ពាន់នាក់ ឈរលំដាប់ទីពីរលើពិភពលោក ចំណែកអ្នកស្លាប់វិញ មានតែ​៦.៧១៥ នាក់ប៉ុណ្ណោះ​។​ចំណែកអ្នកជាសះស្បើយវិញមាន ២៦៩.៣៧០នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖