ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំ ធ្វើឲ្យទីក្រុងសៃហ្គនលិចលង់យ៉ាងខ្លាំង

ចែករំលែក៖

ទីក្រុងហូជីមិញ៖ គិតដល់ម៉ោង​​១៩ យប់ថ្ងៃទី​១៣ខែមិថុនា ផ្លូវថ្នល់ជាច្រើនក្នុងទីក្រុង ហូជីមិញ​(សៃហ្គន)លិចលង់ក្នុងជំនន់ទឹកភ្លៀង​​រថយន្តម៉ូតូជាច្រើន​ត្រូវលិចទឹកបង្កផលលំបាកយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ពលរដ្ឋ ក្រោយពេលរបស់ខ្លួនត្រូវទឹកលិចជាប់ក្រោម។
ភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមនៅវេលាម៉ោង​៣រសៀលថ្ងៃទី​១៣ខែមិថុនា​ ។នៅតំបន់ភាគខាងលិច ទីក្រុងសៃហ្គន​មានខណ្ឌ ប៊ិញតឹង​ តឹងភូ តឹងប៊ិញ ខណ្ឌលេខ​១២ មានភ្លៀងធ្លាក់យ៉ាងខ្លាំង​ធ្វើទឹកហូមិនទាន់ ផ្លូវថ្នល់លិចលង់ អូសបន្លាយជាច្រើនម៉ោង​។ តំបន់ខ្លះ​លិចដល់ជិត​១មែត្រ។
រថយន្ត ម៉ូ​តូ មិនអាចធ្វើដំណើរបានឡើយ។ ម៉ូតូជាច្រើន​ត្រូវជួលរថយន្ត​ ដឹកទៅកាន់កន្លែងទួល​​ដោយមិនអាចធ្វើដំណើរបានឬ បណ្តើរទៅមុខលេងរួច។ ខាងក្រោមនេះជាទិដ្ឋភាពនៃការលិចលង់ដោយទឹកភ្លៀង៖

ដោយ៖ធី រីណា

 


ចែករំលែក៖