ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅម៉ោង១១និង៣០ថ្ងៃត្រង់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០  កំលាំងជំនាញនៃអធិកាដ្ឋានគរបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្ត ស្វាយប៉ាក  បានស្រាវជ្រាវបង្ក្រាបជនសង្ស័យម្នាក់រួមនិងក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់  ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ក្នុងបង្រ្កាបនោះសមត្ថកិច្ចយើងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់

មាន ឈ្មោះ ឡាំ ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។

សំភារៈដកហូត៖ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាន កម្លាំងជំនាញបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ស រស្មី


ចែករំលែក៖