ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដើររៀបចំភ្លេងការម្នាក់ផឹកស្រាស្រវឹងចងកក្នុងផ្ទះផ្អើលគ្រួសារទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលអ្នកភូមិស្គាល់ថាជនប្រមឹកផឹកស្រាស្រវឹងជាប្រចាំរហូតដល់វង្វេងស្មារតីបានចងកសម្លាប់ខ្លួននៅផ្ទះបង្កការភ្ញាក់ផ្អើលដល់គ្រួសារនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំនុច ភូមិឬស្សីព្រៃឃុំកំពង់ចំលងស្រុកសា្វយជ្រំ។

បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះឈ្មោះ មុី រដ្ឋា  អាយុ២៩ឆាំ្ន មុខរបរដើរភ្លេងការ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រុកនិងលោក គ្រូពេទ្យបានចុះមកពិនិត្យសពតាមការសន្និដ្ឋានគឺពិតជាធ្វើអត្តឃាតដោយយកខ្សែចង.កនឹងននងផ្ទះរបស់គាត់ស្នាក់នៅកន្លែងកើតហេតុពិតប្រាកដមែនខណះមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។

ក្រោយសមត្ថកិច្ចនគរបាលស្រុកពិនិត្យសពរួចទើបប្រគល់ឲក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖