ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តតាមអភិក្រមក្រសួងយុត្តិធម៌ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើពុករលួយ» , គណៈមេធាវី នឹងផ្តល់មេធាវីជួយការពារក្តីក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

ចែករំលែក៖

ភ្នំពេញ៖ គណៈមេធាវីបានសហការជាមួយក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត តាមរយៈការផ្តល់មេធាវីជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទដែលច្បាប់តម្រូវឱ្យមានមេធាវី ។ 

គណៈមេធាវី បានណែនាំដល់ប្រតិភូគណៈមេធាវីគ្រប់រាជធានី-ខេត្ត ឱ្យខិតខំជំរុញ និង លើកទឹកចិត្តដល់មេធាវិស្ម័គ្រចិត្តជួយការពារក្តីជូនជនក្រីក្រទាំងអស់ឱ្យចូលរួមក្នុងយុទ្ធនាការនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈមេធាវី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ គណៈមេធាវី សូមអំពាវនាវដល់សមាជិកគណៈមេធាវី និង មេធាវីកម្មសិក្សាទាំងអស់ មេត្តាស្ម័គ្រចិត្តជួយការពារសិទ្ធិជនត្រូវចោទ ឬ ជនជាប់ចោទ ដែលច្បាប់តម្រូវឱ្យមានមេធាវី ដោយអនុវត្តតាមអភិក្រមរបស់ក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការនេះ គឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើពុករលួយ» ៕ដោយ៖ចេស្ដា


ចែករំលែក៖