ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរទៅធ្វើស្មៅនៅមុខផ្ទះស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នៅលើផ្លូវលេខ១៥៧IAក្រុមទី៤ភូមិកំពង់ពិលឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងអ្នកថ្មើរជើងដោយម៉ូតូម៉ាកហុងដាឌ្រីមធុនC125ពណ៌ខ្មៅស៊េរី២០១៩មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង1AI5452បើកបរឈ្មោះផាច សាវឿន ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបងបានបុក អ្នកដើរឈ្មោះកឺ គាន ភេទស្រីអាយុ៦៣ឆ្នាំរស់នៅ   ភូមិកំពង់អំពិល ឃុំតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងបណ្តាលឲ្យស្លាប់។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថានៅមុនកើតហេតុគេបានឃើញស្ត្រីរងគ្រោះខាងលើកំពុងតែដើរទៅធ្វើស្មៅនៅមុខផ្ទះរបស់គាត់។ ខណ:នោះ ស្រាប់តែមានអ្នកបើកម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបានរេចង្កូតជ្រុលទៅបុកស្ត្រីខាងលើដែលកំពុងដើរទៅធ្វើស្មៅមុខផ្ទះបណ្ដាលឱ្យរងរបួសធ្ងន់តែក្រោយមកបានស្លាប់ពេលក្រុមគ្រួសាររៀបចំបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

បច្ចុប្បន្នម៉ូតូជនបង្កត្រូវបាន សមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ។ចំណែកអ្នកបើកបរម៉ូតូត្រូវ បានឃាត់ខ្លួនសួរនាំនៅអធិការនគរបាលស្រុក។  

រីឯសាកសពសមត្ថបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស សារ៉េត


ចែករំលែក៖