ភ្នំពេញ៖ ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត បានថ្លែងសង្ឃីដីការថ្លែងអំណរគុណចំពោះសប្បុរសជនជាពុទ្ធបរិស័ទ្ធដែលបានប្រគេនជាថវិកាជួយសម្រួលដល់ការជួសជុលកុដិលេខ៥ នៃវត្តនាគវ័ន ដែលបាននិងកំពុងសាងសង់ជិតរួចរាល់នោះ។
កាលពីម្សិលមិញ ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ ព្រះអង្គនី សុវណ្ណមុនីរ៉េត បាន ទទួលបច្ច័យ មួយចំនួន របស់ញាតិញោម ដែលបានមកចូលរួម ដើម្បីទុកប្រើប្រាស់។ ទឹកចិត្តនេះ នឹងយកទៅប្រើ ការជួសជុល ដំបូលកុដិ អោយរួចរាល់ សមតាមពេលវេលាដែលបានកំណត់។
ព្រះតេជគុណមានសង្ឃដីការថា «ខ្ញុំព្រះករុណាអាត្មាភាព នី សុវណ្ណមុន្នីរ៉េត ជាសមាជិកកុដិលេខ ២៤ នៃវត្តនាគវ័ន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកក្រុមហ៊ុន ហ័រឡុង (HUALONG) ដែលមានឈ្មោះ Mr. Tony បានយកអំណោយជាថវិកាចំនួន ១៦០០ ដុល្លារសហរដ្ឋអាមេរិកមកប្រគេនដល់ព្រះសង្ឃដែលគង់នៅកុដិលេខ៥ នៃវត្តនាគវ័ន សម្រាប់ជួយបង្ហើយដំបូលកុដិមួយនេះ។ សូមជូនពរលោកអគ្គនាយក ព្រមទាំងបុគ្គលិកទាំងអស់ឱ្យមានសុខភាពល្អ ជួបតែសំណាងល្អជោគជ័យគ្រប់ភារកិច្ចទាំងអស់ នឹងក្រុមហ៊ុនរីកចម្រើនទៅមុខរហូត»៕ដោយ៖វឌ្ឍនា