ព័ត៌មានទាន់ហេតុការណ៍៖

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសមធម៌ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលកូវីដ-១៩ (OD-IDPoor-Covid-19) ដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដើម្បីឧបត្ថម្ភសាច់ប្រាក់ក្នុងពេលឆាប់ៗនេះចំនួន៦៦៥បណ្ណ ជូនដល់សង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខរួមមាន៖ សង្កាត់ ភ្នំពេញថ្មី៣៤៨បណ្ណ សង្កាត់ឃ្មួញ២៨បណ្ណ សង្កាត់ទឹកថ្លា២៧បណ្ណ សង្កាត់គោកឃ្លាង៩៨បណ្ណ សង្កាត់អូរបែកក្អម២៣បណ្ណ និងសង្កាត់ក្រាំងធ្នង់១៤១បណ្ណ។

សូមបងប្អូនប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពប្រសើរហើយ មេត្តាទុកឱកាសនេះជូនប្រជាពលរដ្ឋក្នុងភូមិយើងដែលមានស្ថានភាពជីវភាពក្រលំបាកទីទ័លបំផុតឲ្យទទួលបានបណ្ណនេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖