ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យយុវជនម្នាក់វង្វេងស្មារតីរត់ឡេីងលេីផ្ទះចង.កបញ្ចប់ជីវិត

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ដោយសារតែការប្រេីប្រាស់ថ្នាំញៀនជាប្រចាំទើបធ្វើឱ្យបាត់បង់ស្មារតីលែងស្គាល់ល្អអាក្រក់​និងឈានទៅដល់បញ្ចប់ជីវិតខ្លួនឯងដោយយកក្រមាចង.កនៅលេីផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩​ ខែមិថុនា​  ឆ្នាំ២០២០​ នៅក្នុងភូមិចាក់​ជ្រូក​ សង្កាត់សំរោង​ក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះឆាប់​ ប៉ាក​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅកន្លែងកេីតហេតុ។ 

តាមប្រភពព័ត៌មានបានឲ្យ​ដឹងថា​  យុវជនរងគ្រោះជាក្មេងកំព្រា រាល់ថ្ងៃស្នាក់នៅផ្ទះជាមួយជីតាអាយុ៩០ឆ្នាំ ហេីយជនរងគ្រោះបានប្រេីប្រាស់ថ្នាំញៀនជាយូរឆ្នាំមកហេីយរហូតបង់បង់ស្មារតីមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានគឺដេីរតែនិយាយម្នាក់ឯងដូចមនុស្សឆ្គួត។ 

ប្រភពដដែលបានបន្តថា​ កន្លងមកជនរងគ្រោះត្រូវបានសមត្ថកិច្ចចាប់យកទៅមណ្ឌលកែប្រែម្តងរួចមកហេីយ។ បន្ទាប់ពីចេញពីមណ្ឌលកែប្រែវិញយុវជនខាងលេីក៏បន្តការប្រេីប្រាស់ថ្នាំញៀនទៀត​ រហូតមកដល់ថ្ងៃកេីតហេតុយុវជនខាងលេីបានអង្គុយសំពះនៅមុខផ្ទះនិងបាននិយាយថាម្ចាស់ទឹក​ ម្ចាស់ដី​ និងម្ចាស់ផ្ទះ​ ថ្ងៃនេះសុំបង្ហាញមុខមកជួបខ្ញុំ បេីមិនចេញទេយេីងនឹងចប់គ្នាត្រឹមនេះ។ 

ប្រភពដដែលបន្តទៀតថា​ បន្ទប់មកយុវជនរងគ្រោះបានឡេីងទៅលេីផ្ទះបាត់​ទៅ។ក្រោយមកស្រាប់តែអ្នកជិតខាងដេីរកាត់មុខផ្ទះក្រឡេកទៅឃេីញជនរងគ្រោះចង.កសម្លាប់ខ្លួនបាត់ទៅហេីយ​ ដោយយកក្រម៉ាចង.កភ្ជាប់នឹងធ្នឹមផ្ទះ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែងឃេីញថាជនរងគ្រោះពិតជាស្លាប់ដោយចង.កពិតប្រាកដមែន ហេីយបានប្រគល់ទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖