ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០
អនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្ដិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយ លោកស្រី ឥន លីម្មី ប្រធានអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារ ដែលរស់នៅក្នុងសហគមន៍រុងរឿង ស្ថិតនៅផ្លូវលេខ ៩៧ ភូមិ ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អំណោយដែលយកទៅប្រគល់ជូននោះរួមមាន៖
អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ, កន្ទេល១, មុង១,ខ្នេីយ១, សម្ភារផ្ទះបាយ១ឈុតនិងថវិកា
ចំនួន ២០០,០០០រៀល។ ក្នុងនោះលោក ចៅសង្កាត់ផ្សារដេីមថ្កូវ ផ្តល់ថវិកាចំនួន ១២០.០០០រៀលសម្រាប់ធ្វើផ្ទះទំហំ ៣,៥ម៉ែត្រ គុណ ៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជូនដល់ស្ត្រី២នាក់បងប្អូនដែលគ្មានផ្ទះផងដែរ ៕ដោយ៖ស រស្មី