ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលសហការជាមួយនគរបាលខេត្តសៀម រាប ឃាត់ខ្លួនឃាតករបាន១នាក់ ព្រួតគ្នាវាយមិត្តភក្តិរហូតដល់ស្លាប់ពេលផឹកស្រវឹងខឹងចូលដេកមុនខុសកន្លែងបាននៅខេត្តសៀម រាប

ចែករំលែក៖

 កណ្តាល៖ ក្នុងប្រតិបត្តិការណ៏ដ៏ក្តៅគគុករបស់កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ បានសហការជាមួយនគរបាលខេត្តសៀម រាប ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាឃាតករព្រួតគ្នាវាយសម្លាប់មិត្តភក្តិ ដោយខឹងផឹកស្រវឹងស្រាចូលដេកមុនខុសកន្លែងបាននៅខេត្តសៀម រាប ។
ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២និង១៥នាទីនៅចំណុច ភូមិអំពិលដាំទឹក ឃុំ វិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យ០៣ នាក់ទីឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទ ប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ឃាត់ខ្លួន ទី២ឈ្មោះ ហួរ ភេទ ប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនិងទីឈ្មោះ ល័ក្ខ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ជនសង្ស័យទាំង០៣ខាងលើមានទីលំនៅភូមិ ធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រត់គេចខ្លួន។
លោកវរសេនីយ៏ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យទាំង៣នាក់ខាងលើ និងឈ្មោះ យឹម សុខឌឿន ភេទប្រុស អាយុ៤២ឆ្នាំ បានមកធ្វើការ ជាកម្មករសំណង់ធ្វើរបងព្រុំដីឲ្យគេនៅចំណុចខាងលើ តាមរយៈមេការឈ្មោះវ៉ែង ភេទប្រុស អាយុប្រហែល៤៨ឆ្នាំនិងបានស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះបានសម្រាកនៅក្នុងរោងប្រក់តង់ពណ៌ខៀវផ្ទាល់ដី ជាមួយឈ្មោះ យឹម សុខឌឿន ចំណែកជនសង្ស័យខាងលើដេកនៅលើគ្រែខាងក្រៅរោង ។
នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ រួមនិងឈ្មោះ យឹម សុខឌឿន ជាកម្មករសំណង់ធ្វើការជាមួយគ្នា បាននាំគ្នាផឹកស៊ី នៅលើគ្រែ ជាមួយគ្នាក្បែរ កន្លែងកើតហេតុ ដោយជនរងគ្រោះ និងឈ្មោះ យឹម សុខឌឿន ផឹកស្រាថ្នាំ ចំណែក ជនសង្ស័យទាំង៣នាក់ ផឹកស្រាបៀរ ក្នុងពេលកំពុងផឹកនោះជនរងគ្រោះឈ្មោះ ម៉ិក រឿន បាននិយាយថា៖ អាណាចូលដេកក្នុងមុងអញប្រយ័ត្នអញកាប់ ក្រោយមក ឈ្មោះ យឹម សុខឌឿន ស្រវឹងស្រាខ្លាំងក៏បានចូលទៅដេកនៅលើគ្រែក្នុងមុងប្រក់ តង់ ពណ៌ខៀវមុនបាត់ទៅរហូតដល់វេលាម៉ោងកើតហេតុខាងលើឈ្មោះយឹម សុខឌឿន ដែលកំពង់ដេកនោះ បានឮសំឡេង ជនរងគ្រោះនិងជនសង្ស័យ មានទំនាស់ពាក្យសម្តីជាមួយគ្នា ក្នុងខណៈពេលនោះដែរបានឮសំឡេង មានមនុស្សអូសចបជីកនៅក្រៅរោងដោយពុំបានចេញមកមើលទេស្រវឹងស្រាខ្លាំងពេកក៏ដេកលក់បាត់ទៅ ។
លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ជនសង្ស័យទាំង៣នាក់ បានប្រមូលសម្ភារៈផ្ទាល់ខ្លួន ហើយនាំគ្នាគេចខ្លួនបាត់ ចំណែក ឯជនរងគ្រោះ ត្រូវបានកម្មករសំណង់ជាមួយគ្នា ដែលមកធ្វើការនៅពេលព្រឹក ប្រទះឃើញជនរងគ្រោះស្លៀកខោខ្លីពណ៌ខ្មៅកំពុងដេកដួលសន្លប់បាត់បង់ស្មារតីក្បាលនៅលើយ៉ាបតង់ដំបូលរោងខាងកើតមានស្នាមរបួសលើផ្ទៃមុខនិងក្បាលមានឈាម រហូតដល់វេលាម៉ោង៩ព្រឹកនាថ្ងៃខែឆ្នាំដដែលម្ចាស់ដីឈ្មោះឆេ ផាងបានតេទូរស័ព្ទរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង ប្រាប់ពី ហេតុការណ៍ខាងលើនេះក្រោយមកទៀត កម្លាំងប៉ុស្តិ៍បានចុះទៅដល់ កន្លែងកើតហេតុបានហៅរថយន្តពេទ្យរបស់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដឹកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ក្រោយមកដោយឃើញស្ថានភាពធ្ងន់ធ្ងរសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួស បន្តនៅមន្ទីរពេទ្យរាជធានី ភ្នំពេញ និងបានដឹកជនរងគ្រោះឈ្មោះម៉ិក រឿន ចេញពីមន្ទីរពេទ្យយកទៅផ្ទះ នៅភូមិធ្លូកអណ្ដូង ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ក៏បានបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឃាត់ខ្លួនឈ្មោះស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិ ធ្លូកអណ្តូង ឃុំ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីនេះបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយ៖ឆ ដា

ចែករំលែក៖