ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង​ ១៦៖៣០នាទីល្ងាច នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ត​កំពង់ចាម​  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញស្រុកជេីងព្រៃ​ និងស្រុកបាធាយ  ដឹកនាំដោយលោកវរសេនីយ៍​ឯកជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមានឈ្មោះ​ ដួង រតនា​ ភេទប្រុស​ សញ្ជាតិខ្មែរ​  អាយុ៣៣ឆ្នាំ​  ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល  ខេត្តកណ្តាល។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរនិងដកហូតបានវត្ថុតាងមានដូចជាម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន​ចំនួន៧កញ្ចប់,ទូរស័ព្ទដៃចំនួន​១គ្រឿង​, ម៉ូតូចំនួន១គ្រឿង និងប្រាក់ញុះញង់​ចំនួន៤៧០.០០០៛។

បច្ចុប្បន្នជនសង្ស័យខាងលេីសមត្ថកិច្ចបាននាំមកការិយាល័យ ដេីម្បីធ្វេីការស្រាវជ្រាវ​ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ៖ស សម


ចែករំលែក៖