អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton នឹងមិនធ្ងន់ធ្ងរទេ។នៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេពីការសម្រាកដោយសារវិបត្តិកូវីដ-១៩នេះក្រុមហង្សក្រហម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទីលាន Merseyside derby នៅ Goodison Park កាលពីថ្ងៃអាទិត្យ។ ពួកគេមាន២៣ពិន្ទុខ្ពស់ជាងក្រុម Manchester City ដែលមានការប្រកួតនៅក្នុងដៃដោយឈរនៅលើកំពូលតារាងខណៈដែលពួកគេបានបញ្ចប់ការប្រកួតលីគលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០ ។
ទោះយ៉ាងណាលោក Klopp មានការព្រួយបារម្ភចំពោះ James Milner (រងរបួសសរសៃពួរ) និង Joel Matip (របួសម្រាមជើង) នៅមុនការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុម Everton ។ អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “ Milnerមានអារម្មណ៍ថា របួសសរសៃពួររបស់គេគឺឈឺបន្តិចបន្តួច ប៉ុន្តែយើងធ្លាប់មានបញ្ហានេះកាលពីមុន។ គាត់ឆ្លាតគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួននៅពេលដែលគាត់មានអារម្មណ៍ ដូច្នេះសង្ឃឹមថាវាជាពេលវេលាដ៏ត្រឹមត្រូវប្រហែលជាមិនមែនថ្ងៃពុធទេ ប៉ុន្តែក្រោយមកខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសើរឡើង”។
លោក Klopp បានបន្ថែមថា សម្រាប់ Joel Matip យើងបានធ្វើការសម្រេចចិត្តយ៉ាងរហ័ស។
វាជាស្ថានភាពមួយដែលគាត់ឈឺចាប់ពីពេលប្រកួត ពេលដែលគាត់បង្ហាញជើងដែលគាត់ឈឺ។ ខ្ញុំមិនគិតថាមានមនុស្សច្រើនទេដែលមានបញ្ហាបែបនេះ វាពិតជាឈឺចាប់ខ្លាំងណាស់ ប៉ុន្តែយើងសង្ឃឹមថា គ្មានអ្វីធ្ងន់ធ្ងរកើតឡើងទេ” ៕ដោយ៖ភារៈ