ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 រាជធានីភ្នំពេញ។ ក្រុមហ៊ុន Fincy ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)ឈានមុខគេ និងច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគេ្នយ៍ កាលពីពេលថ្មីៗនេះបានប្រកាសស្វែងរកឯកអគ្គរាជទូតសុច្ឆន្ទ: តំណាងឱ្យយីហោផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងដែលមានឈ្មោះថា “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy” នេះបានចាប់ផ្ដើមផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធបណ្ដាញសង្គមរបស់ក្រុមហ៊ុន Fincyដូចជា Facebook ក៏ដូចជា
នៅលើ កម្មវិធីបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ YouAdMe ផងដែរ។ កម្មវិធីប្រកួតប្រជែងនេះ បានរៀបចំឡើងក្នុងគោលបំណងធ្វើការទាក់ទាញអ្នកមានឥទ្ធិពលកំពូលៗនៅលើបណ្ដាញសង្គម (Influencer) ក៏ដូចជាអ្នកមានឥទ្ធិពលជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលចុងក្រោយអ្នកឈ្នះកំពូលចំនួនដប់នាក់នឹងក្លាយជាអ្នកតំណាងរបស់ក្រុមហ៊ុន Fincyនៅក្នុងប្រទេសកម្ពុជា ហើយនឹងទទួលបានជ័យលាភីក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy។
កម្មវិធីប្រកួតប្រជែងនេះបានរៀបចំឡើងដោយអនុញ្ញាតឱ្យឯកអគ្គរាជទូតប្រកបដោយ សក្ដានុពល ទាំងអស់របស់ Fincy បង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតខ្លឹមសារ ហើយធ្វើការផ្សព្វផ្សាយ
ខ្លឹមសារទាំងនោះនៅលើបណ្ដាញសង្គមរបស់ខ្លួនដើម្បីបង្កើតអ្នកគាំទ្រនិងធ្វើឱ្យខ្លួនឯងក្លាយជា
អ្នកដឹកនាំគំនិតសំខាន់ៗនៅក្នុងវិស័យទីផ្សារឌីជីថល។ យុទ្ធនាការនេះនឹងក្លាយជាឱកាសដ៏រំភើបញាប់ញ័រមួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមវ័យក្មេង និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ដែលនឹងអាចតំណាងបានល្អបំផុតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងមានការរីកចម្រើននេះ នឹងជួយគាំទ្រដល់និន្នាការនៃរបៀបរស់នៅរបស់អ្នកប្រើប្រាស់។
ឯកអគ្គរាជទូតប្រចាំ Fincy គឺជាអ្នកតំណាងដែលមានឥទ្ធិពល និងវិជ្ជមាន។ ក្នុងន័យនេះ យុទ្ធនាការនេះមានគោលដៅឱ្យបេក្ខភាពប្រកួតប្រជែងម្នាក់ៗធ្វើយ៉ាងណាឱ្យមានមិត្តភក្កិ និងអ្នកគាំទ្រកាន់តែច្រើនចុះឈ្មោះបើកគណនី Fincy តាមរយ:កម្មវិធីទូរស័ព្ទ។ បេក្ខភាពប្រកួតប្រជែងតម្រូវអោយចែករំលែក (share) តំណអញ្ជើញ (invite links) ទៅឱ្យមិត្តភក្កិរបស់ខ្លួនចុះឈ្មោះបង្កើតគណនីនៅ Fincyតែប៉ុណ្ណោះ។ បេក្ខភាពឈានមុខគេចំនួនដប់នាក់នៃយុទ្ធនាការនេះ នឹងត្រូវជ្រើសរើសឱ្យធ្វើជាឯកអគ្គរាជទូតប្រចាំ Fincy ហើយនឹងក្លាយជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន និងចូលរួមព្រឹត្តិការណ៍ទីផ្សាររបស់ Fincy នៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់ ធំជាងគេជាសាច់ប្រាក់ចំនួន ២,០០០ ដុល្លារអាមេរិក។
ទិដ្ឋភាពទីផ្សារឌីជីថលនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានកំណើនយ៉ាងឆាប់រហ័ស។ កំណើននេះភាគច្រើនសម្រេចបានដោយសារតែការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដោយមានការសម្របសម្រួលរវាងវិស័យរដ្ឋ និងវិស័យឯកជនក្នុងការរៀបចំប្រទេសនេះឱ្យក្លាយជាទីផ្សារសេដ្ឋកិច្ច
ឌីជីថល។ ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលកំពុងតែជំរុញនូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុងផ្នែកអភិវឌ្ឍន៍ធនធានមានទេពកោសល្យ ដែលបច្ចុប្បន្នកំពុងបង្កើតបានធនធានមនុស្សជាពលរដ្ឋវ័យក្មេង មានទេពកោសល្យ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាជាច្រើន។ដោយសារតែប្រព័ន្ធឌីជីថល និងបណ្តាញសង្គម បន្តកំណត់គោលដៅអនាគតនៅក្នុងផ្នែកជាច្រើន ជាពិសេស ផ្នែកពាណិជ្ជកម្ម អ្នកដឹកនាំគំនិតសំខាន់ៗ នឹងដើរតួនាទីកាន់តែសំខាន់ខ្លាំងជាងមុនទៀត ទៅលើរបៀបនៃការបង្ហាញខ្លួនរបស់យីហោមួយចំនួន និងរបៀបនៃការទំនាក់ទំនងជាមួយនឹងអតិថិជនរបស់ពួកគេ។ ក្រុមហ៊ុន Fincy ទទួលស្គាល់ពីគុណតម្លៃនៃតួនាទីរបស់អ្នកដឹកនាំគំនិតសំខាន់ៗនៅក្នុងការអភិវឌ្ឍម៉ាករបស់ខ្លួន។
ដោយបានទទួលស្គាល់ពីការរីកចម្រើនផ្នែកប្រព័ន្ធបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា លោក Lim Ming Wang សហស្ថាបនិករបស់ក្រុមហ៊ុន Fincy បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រជាជនកម្ពុជា
ជាពិសេស យុវជនកម្ពុជាតែម្ដង កាន់តែមានភាពលេចធ្លោ និងភាពស៊ីវីល័យតែខ្លាំងឡើងៗ។ កម្មវិធីប្រកួតប្រជែងនេះ មានបំណងដើរតួជាវេទិកាមួយដែលជួយផ្ដល់ភាពអង់អាចដល់យុវជនកម្ពុជាក្នុងការបង្ហាញពីគំនិតរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត និងសម្រេចនូវសមត្ថភាពក្នុងការបញ្ចេញឥទ្ធិពលរបស់ខ្លួន ខណៈដែលនឹងនាំមកនូវការរំភើបកាន់តែខ្លាំងឡើងសម្រាប់ទិដ្ឋភាពឌីជីថលនេះ”។
ប្រជាជនកម្ពុជាទាំងអស់សុទ្ធតែអាចចូលរួមនៅក្នុងកម្មវិធី “ក្លាយជាឯកអគ្គរាជទូតប្រចាំ Fincy” នេះបាន។
លោក Lim បានបន្តមានប្រសាសន៍ដោយចែករំលែកអំពីអ្វីដែលបានដំឡើងរួចសម្រាប់បេក្ខភាពចូលរួមប្រកួតនៅក្នុងកម្មវិធីនេះថា “ឯកអគ្គរាជទូតប្រចាំ Fincy របស់យើង នឹងទទួលបានឱកាសជាច្រើននាពេលអនាគតដើម្បីបង្ហាញ និងអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត នៅពេលដែលយើងពង្រីកផែនការទីផ្សាររបស់យើងនៅទូទាំងប្រទេសកម្ពុជាទាំងមូល។ បន្ថែមពីលើចំណុចនេះ បទពិសោធន៍ឌីជីថលដែលពួកគាត់នឹងទទួលបាន នឹងជួយឱ្យពួកគាត់ត្រៀមលក្ខណៈបានកាន់តែល្អប្រសើរក្នុងការបំពេញតួនាទីក្នុងកម្រិតមួយកាន់តែខ្ពស់ និងរឹតតែសំខាន់ខ្លាំងថែមទៀត។
ពួកគាត់នឹងរៀបចំយុទ្ធសាស្រ្តទីផ្សារឌីជីថល ពង្រឹងជំនាញបង្កើតខ្លឹមសារ ដើម្បីបង្កើនឥទ្ធិពលទៅលើការសម្រេចចិត្តទិញរបស់អតិថិជន។ ខ្ញុំពិតជាមានក្ដីរំភើបរីករាយចំពោះយុទ្ធនាការនេះខ្លាំងណាស់ ហើយក៏រំភើបចំពោះឥទ្ធិពលដែលយើងសង្ឃឹមបេក្ខភាពចូលរួមនឹងមានផងដែរ។ នេះគឺជាពេលវេលាសម្រាប់ពួកគាត់ក្នុងការបញ្ចេញពន្លឺដ៏ចែងចាំង និងលើកកម្ពស់សុខុមាលភាពនៅក្នុងប្រទេស។ យើងពិតជាមានមោទនភាពដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងដែលបានក្លាយជាផ្នែកមួយនៃ
ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ហើយយើងខ្ញុំទន្ទឹមរង់ចាំមើលដើម្បីប្រកាស ម្ចាស់ជ័យលាភីកំពូលទាំងដប់នាក់នេះ”។
បេក្ខភាពមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ទំព័រ Facebook របស់ Fincy
(https://www.facebook.com/fincy.cambodia/) សម្រាប់ព័ត៌មានបន្ថែម។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖
ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក
អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌចំការមន
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។
លេខទូរស័ព្ទ៖ 023 22 18 78
អ៊ីមែល៖ hello@twowaypr.com
វែបសាយ៖ www.twowaypr.com
Fincy គឺជាកម្មវិធី app ទូរស័ព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវការទូទាត់ការផ្ទេរប្រាក់ ការបើកប្រាក់បៀវត្សនិងមុខងារផ្លាស់ប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាប្លុកឆេន(Blockchain)។ ការបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Fincy មានការលូតលាស់យ៉ាងសម្បើមពាសពេញតំបន់អាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុន Fincy ក៏នៅតែពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ។ ការពង្រីកខ្លួនយ៉ាងសកម្មរបស់ ក្រុមហ៊ុន Fincyទទួលបានការគាំទ្របច្ចេកទេស ២៤ម៉ោង លើ ២៤ម៉ោង។ ជាមួយនឹងក្រុមការងារដែលមានបុគ្គលិកជាង ៥០០នាក់ ហើយក្រុមហ៊ុននេះនឹងបន្តរីកធំទៀត យើងនៅតែឈរលើជំហរជាមួយការសន្យាផ្តល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន និងគ្មានគូប្រៀប។
Fincy ទទួលបានការទុកចិត្តលើសពី ៥០០០ក្រុមហ៊ុនជាសកលជាមួយដំណោះស្រាយក្នុងពេលតែមួយ ដែលក្នុងនោះ Fincy មានមុខងារសម្រាប់ជជែកកម្សាន្ត (Chat), សហគមន៍ (Community), ការចែករំលែក (Share), ការកម្សាន្តសប្បាយ, និងការធ្វើដំណើរ ហើយអាចបំពេញសេចក្តីត្រូវការផ្សេងៗក្នុងការទូទាត់ប្រាក់, ប្តូរប្រាក់, វេរប្រាក់, និងពាណិជ្ជកម្មអេឡិចត្រូនិក ដូច្នេះហើយទើបធ្វើឲ្យ Fincy ក្លាយទៅជាកម្មវិធីដែលផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយបំផុត ក្នុងការបង្កើតឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុគ្រប់បែបយ៉ាងពីប្រតិបត្តិការ រវាងអាជីវករ និងអាជីវករ (B2B), រវាងអាជីវករ និងអតិថិជន (B2C), និង រវាងអតិថិជន និងអតិថិជន (C2C)។
ជាមួយនឹងចក្ខុវិស័យក្នុងការបង្កើតសង្គមមួយដែលមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់ តាមរយៈការជម្រុញឲ្យមានប្រតិបត្តិការឆ្លងដែនដែលលឿនបំផុត ជាមួយនឹងតម្លៃសេវាកម្មទាបបំផុតសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មជាសាកល ក្នុងការរស់នៅ និងធ្វើការគ្រប់ទីកន្លែង មិនតែប៉ុណ្ណោះ Fincy ក៏បានផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំ ដែលមានសុវត្ថិភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីគាំទ្រទៅដល់ការប្រើប្រាស់ក្នុងគោលបំណងជាច្រើននៅក្នុងកម្មវិធី app មួយនេះ បន្ថែមពីនេះ Fincyថែមទាំងមានគោលបំណងកសាងនូវប្រព័ន្ធអេកូឡូហ្ស៊ី (Ecosystem) ដ៏មានសុវត្ថិភាព និងនិរន្តរភាពសម្រាប់អនាគតដ៏ឆ្លាតវៃទៀតផងដែរ។
អំពី GBCI Ventures PLC
GBCI Ventures PLC គឺជាក្រុមហ៊ុនដែលប្រតិបត្តិការ Fincyនៅក្នុងប្រទេសកម្ពុជាដែលជាកម្មវិធី app ទូរស័ព្ទចល័តដ៏អស្ចារ្យមួយដែលផ្តល់នូវការទូទាត់ពហុបំណង និងវេទិកាប្តូរប្រាក់ផ្អែកលើបច្ចេកវិទ្យាប្លុកឆេន (Blockchain)។ ដោយមានការគាំទ្រពីសំណាក់ពីក្រុមហ៊ុនកាន់កាប់ធំរបស់ខ្លួននៅប្រទេសសឹង្ហបុរី គឺក្រុមហ៊ុន GBCI Ventures Pte Ltd។ ក្រុមហ៊ុន GBCI Ventures PLC ទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនឲ្យក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ។
GBCI Ventures PLC គឺជាក្រុមហ៊ុនដែលផ្តល់សេវាទូទាត់ការចំណាយដែលមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ទាំងស្រុង និងមាននវានុវត្តបំផុត។ យើងមានគោលដៅកសាងផលិតផលមួយដែលនៅជុំវិញអតិថិជន និងដៃគូរបស់យើងក្នុងប្រទេសកម្ពុជា។