ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិឃាត់យុវជនម្នាក់លួចម៉ូតូគេប្រគល់ឲ្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ចែករំលែក៖

បន្ទាយមានជ័យ៖  យុវជនម្នាក់ ឈ្មោះម៉ាតូអាយុ ២៤ឆ្នាំរស់នៅ ភូមិវត្តរំដួល ឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង បានយកម៉ូតូគេ១គ្រឿង ពណ៌លឿង ខ្មៅ អត់ស្លាកលេខម៉ាក ហ្សូមើ
(ZOME) ត្រូវបានប្រជាការពារភូមិឃាត់ខ្លួនបញ្ជូនឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតករណីលួចម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចមុខស្ថានីយ៍ ភ្លើង ខណៈដែលយុវជនម្នាក់នេះ បានអូសម៉តូគេចេញពីកន្លែងផ្សេង មកទុកនៅហ្នឹង ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ត្រូវបានប្រជាការពារភូមិឃាត់សួរនាំទើបដឹងថាយុវជនម្នាក់នោះជាអ្នកលួចម៉ូតូរបស់គេមែន។ នៅក្នុង ការសួនាំនិងឆែកឆេ ឃើញមានលុយច្រើនមានទាំង ដុល្លារ លុយបាតប្រាក់ថៃ មានលុយចិន តែលុយទាំងនោះសុទ្ធសឹងតែជាលុយក្លែងក្លាយទាំងអស់បច្ចុប្បន្ននេះយុវជនម្នាក់នោះកម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនទៅសួរនាំបន្តនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងស្រាវជ្រាវរកម្ចាស់ម៉ូតូដើម្បីឲ្យមកទទួលយកម៉ូតូត្រឡប់ទៅវិញ បញ្ជាក់ផងដែរថាយុវជនម្នាក់នេះបច្ចុប្បន្នមានលំនៅដ្ឋានស្នាក់នៅតាមបង់តាមចិញ្ចើមផ្លូវសាធារណៈ ៕ស សម


ចែករំលែក៖