ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតី ក្នុងពិធីប្រគល់សៀវភៅអប់រំសុខភាពខ្លី «គ្មានឱកាសសម្រាប់វីរ៉ុសកូរ៉ូណា» ដែលជាការបរិច្ចាគរបស់អង្គការ សង្គ្រោះសត្វព្រៃជូនដល់ក្រសួងបរិស្ថាន។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណអង្គការ សង្គ្រោះសត្វព្រៃដែលបានចងក្រងនិងបោះពុម្ពផ្សាយ សៀវភៅអប់រំខ្លីនេះដើម្បីជាឧត្តមប្រយោជន៍ក្នុងការទប់ស្កាត់និងបង្ការឆ្លងជំងឺកូវីដ-១៩។ លោកថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យ លាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់កន្លែងចាំបាច់ និងការទប់ស្កាត់និងបង្ការកុំឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍៕
ដោយ៖សិលា