ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ នឹងខ្យល់កន្រ្កាក់

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា ស្ថានភាពបែបនេះធ្វើឱ្យមាន នឹងអាចភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើត ជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយមចេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០  ស្តីពី ស្ថានភាពធាតុអាកាស។ ដូច្នេះចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ នឹងខ្យល់កន្រ្កាក់៕

ដោយ៖សិលា


ចែករំលែក៖