កម្លាំងទាហានរុស្ស៊ី៦៤ពាន់នាក់មកពីទីក្រុងចំនួន២៨ បានមកចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីស។
សារព័ត៌មាន TASS បានផ្សាយថា ពិធីដង្ហែក្បួនព្យុហយាត្រា ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ក្រៅពីទីក្រុងមូស្គូនៅមានទីក្រុងធំៗចំនួន៩ទៀតក្នុងប្រទេសរុស្ស៊ីក៏មានពិធីដង្ហែក្បួនផងដែរ ។
ក្រៅពីទាហាន ៦៤ពាន់នាក់ នៅមានសម្ភារយោធា អាវុធចំនួន១៨៥០គ្រឿងចូលរួម មានរថក្រោះរថពាសដែក… ជាមួយគ្នានេះក៏មានយន្តហោះចម្បាំង ៥១១គ្រឿង នាវាចម្បាំង២០គ្រឿង ព្រមទាំងនាវាមុជទឹកចូលរួមក្នុងពិធីដ៏សំខាន់នេះផងដែរ។
ដោយសារតែមានការឆ្លងរាលដាលកូវីដ-១៩ អ្នកដែលចូលរួមក្នុងពិធីនោះត្រូវបានធ្វើតេស្តទាំងអស់។ ចំណែកកម្លាំងយោធានិងអ្នកដែលចូលរួម គឺត្រូវតែពាក់ម៉ាស់ ។ ចំណែកមនុស្សដែលមិនពាក់ព័ន្ធ គឺមិនអានុញ្ញាតឱ្យទៅកាន់ទីនោះឡើយ ។ ចំណែកពិធីដង្ហែក្បួននឹងផ្សាយផ្ទាល់ឲ្យពលរដ្ឋទស្សនានៅផ្ទះបញ្ចៀសការឆ្លងកូវីដ-១៩៕ដោយ៖ធី រីណា