ព័ត៌មានទាន់ហេតុការណ៍៖

ក្លិន​ទុរេន បានធ្វើឲ្យមនុស្ស​៦០​នាក់​ សម្រេចបង្ខំចិត្ត​ជម្លៀស​ខ្លួនចេញ និងមនុស្ស​៦​នាក់ ត្រូវដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ

ចែករំលែក៖

អន្តរជាតិ៖ មនុស្ស៦០នាក់ដែលបម្រើការងារនៅការិយាល័យប្រៃសណីយ៍មួយនៅប្រទេសអាល្លឺម៉ង់ សម្រេចបង្ខំចិត្តជម្លៀសខ្លួនចេញ និងមនុស្សនាក់ទៀត ត្រូវដឹកបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យភ្លាមៗ ដោយសារតែពួកគេពិបាកទ្រាំនឹងក្លិនទុរេន ដែលវេចខ្ចប់ជាច្រើនកេស

បើតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០បាននិយាយថា មនុស្សប្រមាណ៦០នាក់ត្រូវបានជម្លៀសចេញពីការិយាល័យប្រៃសណីយ៍នៅក្រុង Schweinfurt កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយបុគ្គលិក១២នាក់ ត្រូវបានព្យាបាលព្រោះមានបញ្ហាច្រមុះ ដោយក្នុងនោះមាននាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ

ក្រុមការងារនៅប្រៃសណីយ៍បានឲ្យដឹងថា ដោយសារតែពួកគេ ទទួលបានក្លិបដ៏ចម្លែកនៅក្នុងកេស ហើយនៅបរិវេណនោះ ប៉ូលីសក្រុងSchweinfurt បានត្រៀមរថយន្តពេទ្យចំនួន រថយន្តន្តរាគមន៍ចំនួន រថយន្តសង្គ្រោះបន្ទាន់ចំនួន និងរថយន្តពន្លត់អគ្គិភ័យគ្រឿងផ្សេងទៀត

ជាមួយនឹងក្តីបារម្ភថា ជាក្លិនឧស្ម័ន ក្រុមការងារមួយចំនួនបាននាំគ្នាបើកពិនិត្យកេសយ៉ាងប្រុងប្រយ័ត្ន រហូតដល់ដឹងថា កេសទាំងនោះ ផ្ទុកដោយផ្លែទុរេន ដែលនាំពីប្រទេសថៃដោយទុរេននោះ ត្រូវបានផ្ញើទៅពលរដ្ឋអាយុ៥០ឆ្នាំម្នាក់នៅក្នុងក្រុង Nuremberg ពីសំណាក់មិត្តភក្តិនៅថៃ បច្ចុប្បន្នទុរេនបានទៅដល់ដៃរបស់បុរសនោះហើយ

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយ ដែលទុរេនបង្កចលាចល ជាក់ស្តែងកាលពីឆ្នាំមុន បុគ្គលិកនៅបណ្ណាល័យនៃសាកលវិទ្យាល័យCanberra ប្រទេសអូស្ត្រាលី ក៏ត្រូវបានជម្លៀសចេញពីអគារផងដែរ ដោយគិតថា ជាការធ្លាយឧស្ម័ន។ ដោយឡែកនៅខែវិច្ឆិកាឆ្នាំ២០១៨ យន្តហោះមួយនៅឥណ្ឌូណេស៊ី បានបង្ខំចិត្តចុះចត ក្រោយអ្នកដំណើរត្អូញត្អែរពីក្លិនដ៏ចម្លែករបស់ផ្លែឈើមួយនេះ៕ដោយ៖ស តារា


ចែករំលែក៖