ភ្នំពេញ៖ រហូតដល់ម៉ោង ០៨និង៣០ព្រឹក ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ។ ដូច្នេះអ្នកឆ្លងចំនួនសរុបកូវីដ-១៩ចំនួន១៣០នាក់ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់២នាក់ ,ចំនួនព្យាបាលជាសះស្បេីយសរុបចំនួន១២៨នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។
សូមរម្លឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្ហចំនួន ៣៣៨១២ ស្មេីនឹង ២០៣៦ ក្នុង១លាននាក់។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕ដោយ៖សិលា