ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង និង២២ប្រទេសជាសមាជិកអឺរ៉ុប បានចុះកិច្ចព្រមព្រៀងពង្រីកការហោះហើរ

ចែករំលែក៖

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង រួមជាមួយក្រសួងការបរទេស បានប្រកាសថា ទីក្រុងសេអ៊ូលបានចុះកិច្ចព្រមព្រៀងជាមួយ២២ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបក្នុងការពង្រីកជើងហោះហើរ ក្រោយពីកូវីដ-១៩បានធូរស្រាលខ្លះហើយនោះ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសបែលហ្សុិកនិងសហគមន៍អឺរ៉ុប លោក Yoon Soon-gu និងមន្ត្រីតំណាងមកពី២២ប្រទេស ជាសមាជិកអឺរ៉ុប បានចុះកិច្ចព្រមព្រៀងអាកាសចរណ៍កែទម្រង់ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប ។
មន្ត្រីការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កិច្ចព្រមព្រៀង អាកាសចរណ៍ថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរបស់ប្រទេសទាំង២២ ជាសមាជិក អឺរ៉ុប អាចហោះហើរចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងបាន។
ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀង ទ្វេភាគី រវាង កូរ៉េខាងត្បូង និឹង អង់គ្លេសស្តីពីអាកាសចរណ៍នៅតែមានប្រសិទ្ធភាពដដែល។ អឺរ៉ុប មាន២៧ប្រទេស ក្រោយអង់គ្លេសចាកចេញពីសមាជិកអឺរ៉ុប។ ប៉ុន្តែនៅមានប្រទេសចំនួន៥មិនទាន់ចុះកិច្ចព្រមព្រៀងអាកាសចរណ៍ជាមួយកូរ៉េខាងត្បូងនៅឡើយ ក្នុងនោះមាន Ireland, Cyprus, Estonia, Lithuania និង Slovenia ៕ដោយ៖ធី រីណា


ចែករំលែក៖