ព័ត៌មានទាន់ហេតុការណ៍៖

WHO ព្រមានថា អាចនិងមានមនុស្សរាប់លាននាក់ស្លាប់ដោយការឆ្លងកូវីដ-១៩លើកទីពីរ

ចែករំលែក៖

គិតដល់ព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទូទាំងពីពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើង ៩,៩លាននាក់ ក្នុងនោះមានអ្នកស្លាប់៤៩៥៦០៥នាក់ និងជាសះស្បើយ៥៣៤៣៧៧២ នាក់។ ប្រទេសដែលមានករណីឆ្លងច្រើនជាងគេគឺ អាមេរិក, ប្រេស៊ីល, រុស្ស៊ី និង ឥណ្ឌា។
មន្ត្រីអង្គការសុខភាពពិភពលោកបានព្រមានថា នឹងមានពលរដ្ឋរាប់លាននាក់ស្លាប់នៅលើពិភពលោក នៅក្នុងការផ្ទុះកូវីដ-១៩ជាលើកទីពីរ ។ អគ្គនាយករងអង្គការសុខភាពពិភពលោក Ranieri Guerra បានប្រកាសថា« យើងបានប្រៀបធៀបកូវីដ-១៩ ទៅនឹងជំងឺផ្តាសាយអេស្ប៉ញ មានភាពស្រដៀងគ្នា។ ដោយជំងឺនេះបានថយចុះនៅខែក្តៅប៉ុន្តែវាបានកើនឡើងខ្លាំងវិញនៅខែកញ្ញា និងខែតុលា ដោយបានសម្លាប់មនុស្សដល់ទៅ៥០លាននាក់ ក្នុងការផ្ទុះជំងឺផ្តាយអេស្ប៉ាញលើកទីពីរ»។
លោក Ranieri Guerra បានបន្តទៀតថា« កូវីដ-១៩ កំពុងតែផ្ទុះឡើងដូចទៅនឹងអ្វីដែលយើងបានលើកឡើង»។ ការប្រកាសខាងលើរបស់អង្គការសុខភាពពិភពលោកក្នុងពេលដែលអឺរ៉ុប និងប្រទេសជាច្រើន បានសម្រេចបន្ថយការរឹតត្បិត ហើយបើកព្រំដែនឡើងវិញ ដើម្បីដំណើរការសេដ្ឋកិច្ច។
កាលពីពាក់កណ្តាលខែមិថុនា គណកម្មការអឺរ៉ុប EC បានស្នើដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបបានលុបចោលការរឹតត្បិត ក្នុងការធ្វើដំណើរ និងបើកទារព្រំដែនស្វាគមន៍អ្នកទេសចរ ក្នុងតំបន់៕

ដោយ៖ធី រីណា


ចែករំលែក៖